អ្នកដែលនិយមដើរលេងយប់សូមប្រយ័ត្នគេចាប់ដោយណា

វិថីមួយនៅរាជធានីភ្នំពេញ ក្នុងពេលរាត្រី
បើ​តាម​ព័ត៌មាន​ដែល​យើងខ្ញុំ​ទទួលបានគឺថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​មាន​វិធាន​ការជា​ថ្មីម្តង​ទៀត​ប្រឆាំង​នឹង​បទល្មើស​ជួញដូរ និង ប្រើ​ប្រាស់​គ្រឿង​ញៀន ដោយ​អាជ្ញាធរ​មាន​ផែន​ការ​នឹង​បង្ក្រាបវា នៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងតូច ទាំងធំ​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ នៅ​ក្នុងឆ្នាំ​២០១៩​នេះ ដូច្នេះ​អ្នក​ដែល​និយម​ដើរ​លេង​យប់​សូម​ប្រុង​ប្រយ័ត្ន​ណា ! ប្រយ័ត្ន​គេចាប់ ដោយ។
 
ការ​ដាក់នូវ​វិធានការ​បែបនេះ​បាន​ធ្វើ​ឡើងនៅ​ក្នុង​កិច្ចប្រជុំគណៈ​បញ្ជាការ​ឯកភាពរាជធានីភ្នំពេញ​កាលពីរសៀល​ថ្ងៃ​ទី២៥ខែមិថុនាឆ្នាំ២០១៩ នៅ​សាលា​រាជធានីភ្នំពេញ ដោយ​មាន​ការចូលរួម​ពីអាជ្ញាធរ​ខណ្ឌទាំង១៤​កម្លាំង​មានស​មត្ថកិច្ច និង​មន្ទីរពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ នាឱកាសនោះ តាមដែល​ព័ត៌​មាន​គេបាន​ផ្សាយថា លោក​ឧត្ដម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានីភ្នំពេញបានលើក​ឡើង​ថា ការបង្ក្រាប​គ្រឿង​ញៀន​នឹង​អនុវត្តបន្ត នៅតាម​ក្លឹប​កម្សាន្តនានា នៅ​ក្នុងរាជធានី​ភ្នំពេញ បើទោះបី នៅតាមក្លឹប​កម្សាន្ត​ទាំងនោះ​មានខ្នង​បង្អែកធំ​ប៉ុណ្ណាក៏​ដោយ ដោយនឹង​អនុវត្ត នៅតាម​បណ្ដាក្លឹប​កំសាន្ត​ខារ៉ាអូខេនានា​នៅ​ទូទាំង​ប្រទេស ។ ដោយហេតុថា នៅ​តាម​ក្លឹប​កម្សាន្តទាំងនោះ​ភាគច្រើន​លើស​លប់​គឺសុទ្ធតែ​ជា​ស្រទាប់យុវជន យុវវ័យ នាំគ្នា​ពពាក់​ពពូនទៅ​សេបគ្រឿង​ញៀននៅ​ក្នុងក្លឹប​ដែលធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធន​ធាន​មនុស្ស។ បើ​តាមការ​ប្តេជ្ញាចិត្ត​របស់លោក ឧត្ដមសេនីយ៍ ស ថេត សមត្ថកិច្ចនឹង បង្ក្រាបឱ្យអស់ បទល្មើស​នានា​នៅ​តាមមូលដ្ឋាន រួមទាំងបទ​ល្មើស​ក្មេង​ទំនើង​អុកឡុក​នៅតាម​មូលដ្ឋាន​ជាដើម សំដៅ​ធ្វើយ៉ាងណា​ឲ្យប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ជឿជាក់​មកលើ​កម្លាំងមាន​សមត្ថកិច្ចរបស់យើង។
 
ដោយឡែកលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជាប្រធានគណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​មាន​លើក​ដែរ​អំពី​បញ្ហា​នេះ ។ លោកបានអះអាងថា កិច្ច ការពារសន្តិសុខ ជូនប្រជាពលរដ្ឋគឺជាការងាររបស់ សមត្ថកិច្ចនិងអាជ្ញាធររបស់ ដូច្នេះ​ទេ​យើង​ត្រូវ​តែរួម​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព។ ពាក់​ព័ន្ធនឹងក្លឹប កំសាន្តនានា ទោះបី​តូច​ឬធំ​នៅក្នុងរាជ​ធានីភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌទាំង១៤​ត្រូវតែ​ចុះត្រួត​ពិនិត្យ ហើយ​បើដឹងថា​នៅក្នុង​ក្លឹប​កម្សាន្ត​​មាន​បង្កប់​ទៅដោយគ្រឿងញៀនដាច់ខាតត្រូវតែធ្វើការ​បង្ក្រាបបិទ​អាជីវកម្មក្លឹប​ទាំងនោះ​តែម្ដង។ លោកឃួង ស្រេងបាន​បញ្ជាក់ផង​ដែរថា រាល់ក្លឹប​កំសាន្ត និង ktv ទាំង​អស់ អាជ្ញា​ធរ​ខណ្ឌត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ចៀស​ចេញ​ឆ្ងាយ​ពី​​បញ្ហា​គ្រឿង​ញៀន​​នៅក្នុង​ក្លឹបក​ម្សាន្ត​ទាំងនោះ បើពួក​គាត់មិនស្ដាប់តាមការ​ណែនាំ​របស់​យើងទេ យើងក្នុងនាម​ជាអាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បិទ អាជីវកម្ម​ក្លិបរបស់​ពួក​គាត់។
 
សូមអបអរសាទរនិងគាំទ្រ​ចំពោះ​ផែនការ​នេះ ហើយ​សង្ឃឹមថា អាជ្ញាធរ​នឹង​ចាត់វិធានការ ក្តៅ​ដូចជាការ​អនុវត្​តនៅក្លឹម​កំសាន្តធំៗ​កន្លងមក ដូចជា នៅក្លឹមកំសាន្តរ៉ក និង ក្លឹបកំសាន្ត លុច្ចសារី កាល​ពីពេលថ្មីៗ​កន្លងទៅនេះ ដោយ​មានមនុស្សឃាត់​ខ្លួនទុក​ធ្វើតេសរ​ក​អ្នក​ញៀន និង អ្នក​ដែល​ជួញដូ​បាន​រាប់សិបអ្នក ។ ប៉ុន្តែ​យើងខ្ញុំ​មិន​ដឹង​ថា តើការ​សម្រេច​ចិត្តនេះ​វាបាន ជោ​គជ័យ​ដូច​ជា​ការប្តេជ្ញា​ចិត្ត​របស់អាជ្ញាធរ​ពីមុនៗមកឬ​យ៉ាងណាទេ ប៉ុន្តែយើង​សង្ឃឹមថា នឹង បាន​ជោគជ័យ ហើយ​ប្រែក្លាយ​មជ្ឈមណ្ឌល​កំសាន្ត​ពេលរាត្រីនានា នៅ​រាជធានីក្លាយ​ជាទីក្រុង គ្មាន​គ្រឿងញៀន។
 
ក្រៅ​ពីសូម​ជូនពរ និង អធិដ្ឋានឲ្យប្រតិបត្តិការនេះ​ត្រូវអាជ្ញាធរ​អនុវត្តពិតៗ​ហើយ​នោះ ក៏សូមអធិដ្ឋាន​ឲ្យ​សង្គមយើងអាច​រំដោះ​ចេញ​ពីបញ្ហាគ្រឿង​ញៀននេះបាន ដ៏ពិត​ប្រាក​ដូចជាការ ប្តេជ្ញា​ចិត្តមែន។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេលនេះ សម្រាប់អ្នក​ដែលចូលចិត្ត​ដើរ​លេង​យប់ ពីព្រោះ​តែយើង​ជ្រុលចូល​ក្លឹបណា​មួយ​ដែល​យើងចូល ហើយ សមត្ថកិច្ច មានវិធាន​ការណ៍នោះ​យើង​នឹងចប់ ដោយ​ទម្រាំ​តែ​ដឹងថា យើង​មិនមែន​អ្នក​ជួញដូរ ជាអ្នកគ្រាន់​តែទៅ​លេង​កំសាន្ត នោះ គឺអ្វីៗ​នឹង ត្រូវ​ចប់ ដោយ​វាខាត​ទាំង​ការ​ងារ​សម្រាប់អ្នក​ដែលមាន​ការងារធ្វើ​ហើយ យើងខាតបង់​ពេលវេលា​រៀនសូត្រ ខាត​ពេល​វេលារកប្រាក់​ចិញ្ចឹម​គ្រួសារ ដូច្នេះ សូម​ប្រុងប្រយ័ត្ន ហើយ​បើអាច តមបានគួរ​តែកុំ​ចេញក្រៅ ពីព្រោះ​យុទ្ធនាការនេះ​ទំនងដូចជា ក្លៀវក្លា​ណាស់។ ហើយបើទោះ​បីជាវា​មិនក្លៀវក្លា​ក៏ពិតមែន ប៉ុន្តែ វាអាច​នឹងប៉ះចំ​កន្លែង​ដែលយើង​ទៅដើរលេង នោះ​ប្រាកដ​ជាស៊យហើយ ដូច្នេះទ្រាំបាន​គឺគួរតែទ្រាំ​សិនទៅ ។ យក​ពេលវេលានៅផ្ទះ​មើលសៀវភៅ ស្រាវជ្រាវនេះ ស្រាវ​ជ្រាវនោះ ប្រសើរ​ជាង ។
 
 

Add new comment

3 + 12 =

Please wait while the page is loading