ហេតុអ្វីក៏មនុស្សសម័យនេះ​ នៅតែ​មាន​ចរិត​កាច​​សាហាវ​​ទៀត?

សពជនរងគ្រោះដែលជនសង្ស័យ សម្លាប់ហើយ ដុតចោលដើម្បីបំបាត់ភស្តតាង

ករណី​ឃាត​កម្ម​នៅប៉ុន្មាន​ករណី​ចុង​ក្រោយ​នេះ​យើង​ឃើញ​កើតមាន​នៅក្នុង​សង្គម​យើង​ជា​បន្ត​បន្ទាប់ ហើយ​ករណី​ឃាត​កម្ម​ទាំង​នេះ​គឺ​ពិត​ជាសា​ហាវៗ​មែន គឺ​ដល់​ថ្នាក់​សម្លាប់​និងដុត​សាកសព​បំបិត​ដាន ។ ប៉ុន្មាន​ថ្ងៃមុន​មាន​មួយ​ករណី​នៅ​ខាង​ខេត្ត​កំពង់ចាម ដោយ​បុរស​ម្នាក់​ត្រូវ​គេ​សម្លាប់​ហើយ​ដុត​ទាំង​សាកសព និងម៉ូតូ ដែល​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​បាន​រកឃើញ ឃាតករ​នៅឡើយទេ គ្រាន់​តែ​រកឃើញ​អត្តសញ្ញាណ​ជនរង​គ្រោះ​តែប៉ុណ្ណោះ។​ ប៉ុន្តែ កាលពីថ្ងៃទី ២៩ ខែ មិថុនា កន្លងទៅនេះ នៅ​ខាង​ភ្នំពេញ​ឯណេះ​វិញ​ក៏មាន​មួយករណីដ៏សហាវថែមទៀត គឺក​រណី​សម្លាប់​មនុស្ស​ជាស្រ្តី​មួយ​រូប ដែល​រូបភាព​នោះគឺ​ក៏សា​ហាវ​យង់​ឃ្នង​ដែរ ដោយ​សាកសព នោះ​ត្រូវ​គេ​ដឹងថា គឺជាស្រ្តីម្នាក់ ដែល​ត្រូវ​គេ​វះពោះ ខណៈ​ដែល​នាង​មាន​ផ្ទៃពោះ ចំ​នួន​៨សប្តាហ៍​ទៅទៀត។

តាម​សេចក្តី​រាយ​ការ​បឋម​ពីអគ្គ​ស្នងការ​នគរ​បាលជាតិ បានឲ្យដឹងថា សាក​សព​ស្ត្រី​មាន​ផ្ទៃ​ពោះ​៨សប្តាហ៍ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឃាត​ក​មិនស្គាល់​អត្ត​សញ្ញាណ​ជិះ​រថយន្ត​ឡិច​ស៊ីស​យក មក​ដុត​កម្ទេច​ចោល នៅ​ម៉ោងប្រហែល​២១និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ផ្លូវលំ ភូមិបាក់ខែង សង្កាត​បាក់ខែង ខណ្ឌ​ជ្រោយចង្វា។ ប្រភព​ដដែល​បានបន្តថា តាម​ការស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ការ​ពិនិត្យ​និង​ស្រាវ​ជ្រាវ​និង​ការបំភ្លឺ​ពីសាក្សី​ជាកម្មករ​បូម​ខ្សាច់​២នា​ក់​ម្តុំ​ក្បែរ​កន្លែង​កើត​ហេតុបាន​អោយដឹ​ងថា នៅវេលាម៉ោង កើត​ហេតុ​ខាង​លើ ពេល​ត្រឡប់​មកពី​ហូប​អាហារ​ផ្លូវ៦អា​វិញ បាន​ឃើញរ​ថយន្ត​ម៉ាកឡិចស៊ីស​ពណ៍ស ៣៣០ ចត​នៅជិត​កន្លែង​កើតហេតុ និង​ឃើញ​គំនរ​ភ្លើង​កំពុង​ឆេះ។ មួយ​សន្ទុះ​ក្រោយ​មកកម្មករ​នោះ​ក៏ត្រឡប់​មកវិញ ឃើញ​រថយន្តនោះ​បើក​ចេញ​ពីកន្លែង​កើតហេតុ សំដៅ​ទៅ​ស្ពាន​លីយ៉ុង​ផាត​បាត់។ ហើយក​ម្មករ​នោះ​ទៅមើល​កន្លែង​ឆេះ ទើបដឹងថា មាន​សាកសព​ត្រូវគេដុត រួចរាយការណ៍​ប្រាប់​សមត្ថកិច្ច។

ការ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្ពាន​លីយ៉ុង​ផាត ឃើញ​នៅថ្ងៃ​២៩ ខែមិថុនា ឆ្នាំ២០១៩ វេលា​ម៉ោង២១និង១៤នាទី មានរថយន្ត ឡិច​ស៊ីស​៣៣០ ពណ៍ស​១គ្រឿង បើក​ឆ្លង​ស្ពាន​ចូល​ភ្នំពេញ តែ​មិនច្បាស់​ស្លាកលេខ។ នៅថ្ងៃ​ដដែល​វេលាម៉ោង​២១និង​១៧នាទី និង២១និង១៩នាទី ក៏មានរ​ថយន្ត​ឡិចស៊ីស​៣៣០​ឆ្លងស្ពាន​ចូលភ្នំពេញតែ​មិនច្បាស់​ស្លាកលេខ។ ការពិនិត្យ​កន្លែង​កើហេតុ សាកសព និងការវះកាត់សាកសព, សព​ជាម​នុស្សស្រី និងមា​នកូនក្នុងផ្ទៃ។

តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់​ដោយរឹត.ក មុន​ពេល​ត្រូវគេ​វះពោះ និង ដុត​សាកសព ។ ការវាយ​តំលៃ​និងសន្និដ្ឋាន របស់​ប៉ូលីស ថា នេះ​ជា​ករណី​ឃាត​កម្ម។ ជនរង​គ្រោះជា​មនុស្សស្រី និងមានកូន​ក្នុងផ្ទៃ៨សប្តាហ៍ ហើយស្លាប់​ដោយ​សាររឹត.ក។ ជនរង​គ្រោះ​ត្រូវ​សំលាប់​ពីកន្លែង​ផ្សេងរួច​ដឹកយ​ក​មក​ដុតបំបាត់ដាន។

នេះ​គឺជាករណី​ដ៏រន្ធត់​មួយថ្មី​ដែល​កើតមាន​នៅរាជធានី ខណៈដែល កាល​ពីពេល​ថ្មីៗកន្លង​ទៅស្រ្តីម្នាក់ បាន​ស្លាប់​ស្រ្តី​ម្នាក់​ដែល​ជាមិត្ត​របស់​ខ្លួន​ព្រលះ​សាច់ និងឆ្អឹង​ក្លាស​សេ​រ​ទុក ហើយច្រកចង់​យក​ទៅបោះ​ចោល​ម្តង​បន្តិចៗ។ ស្រ្តី​ដែល​សម្លាប់មិត្តភក្រ​ព្រលះ​សាច់​ត្រូវ​សមត្ថកិច្ច​បំបែក​សំណុំរឿ​ង​បាន ប៉ុន្តែនៅរឿង​ឃាត់កម្ម​ដ៏រន្ធត់​ពីរខាង​លើទៀត មិន​ដឹងថា តើសំណុំ​រឿង​នោះវា​ទៅដល់ណា​ហើយទេ ហើយសង្ឃឹម ថា សមត្ថ​កិច្ច​នឹងបំបែក​សំណុំ​រឿងនេះ បានទៀត ។

សង្គមនេះ​គឺជាសង្គម​រីកចម្រើន មាន​ការអ​ភិវឌ្ឈន៍ មាន​សន្តិភាព ពលរដ្ឋ​មាន​ការ​អបរំ មាន​ការ​សិក្សា​ខ្ពស់ ប៉ុន្តែ​ហេតុអ្វី​បានជាសង្គម​នៅតែ​បន្ត​ជួបរឿង​ដ៏រន្ធត់ៗ និង ឃាតកម្ម​ដ៏សាហាវ យង់ឃ្នង​បែបនេះ​ទៀត? ដូច្នេះ​សមត្ថកិច្ច​គួរតែ​យកចិត្ត​ទុកដាក់​ចំណុច​នេះ ។ ហើយ​មួយទៀត ដើម្បីកាត់បន្ថយ​អំពើ​សាហាវៗ​បែប​នេះកើត​ឡើងថែម​ទៀតនោះ យើង​ខ្ញុំសង្ឃឹម​ថា យើង​ទាំង​អស់​គ្នាគួរ​តែយក​ចិត្តទុកដាក់​លើរឿង​អប់រំ​សីលធម៌ ចរិយាធម៌ នៅ​ក្នុង​សង្គម​បន្ថែមទៀត ដើម្បី​ឲ្យពលរដ្ឋ​ដឹង​អំពី​គុណ ទោស ការអធ្យាស្រ័យ គំនិត​មិន​ចងអាឃាត លើក​លែង​អន់ឱន ឲ្យ​បាន​ថែមទៀត។

ក្នុង​នាម​ជាពលរដ្ឋ​មក​ដល់ពេល​នេះយើងខ្ញុំ មាន​អារម្មណ៍ថា ការ​អប់រំច​រិយធម៌ និង សីលធម៌​នេះ​ហាក់​មិនសូវ​ជាមាន​អ្នកយក​ចិ​ត្តទុកដាក់ ទេ ដូច្នេះ​គួរតែ​ពង្រឹង​ចំណុចនេះ។ ប្រសិនបើ​យើង​យក​ចិត្តទុកដាក់​ចំណុច​នេះ បន្ថែម វាក៏ជួយ​សង្គមយើង​មួយផ្នែក​បានដែរ ។ នៅ​ក្នុង​នាម​ជាមនុស្ស គឺ​មានគុណ​តម្លៃ ជាមនុស្ស ដូច្នេះ​ការ​អប់រំសីល​ធម៌ និង​ចរិយាធម៌​នេះ យើង​ខ្ញុំជឿ​ជាក់ថា វាអាច​ជួយ​សង្កត់ចិត្ត និង ជួយ​ណែនាំ​សង្គម​យើង​ជំនាន់​ក្រោយ​គេចចេញ​ពីអំពើ​សាហាវៗ​បាន​មួយ​ផ្នែក​ផង​ដែរ ។

Add new comment

2 + 3 =

Please wait while the page is loading