ថ្ងៃបុណ្យពីរជាប់គ្នា គួរចូលរួមសប្បាយរីករាយទាំងអស់គ្នា

ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ជាតិ​ពី​បារាំង​នាថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ​១៩៥៣។

ព្រឹត្តិការណ៍ជាតិនិងប្រពៃណីដែលនឹងត្រូវកើតឡើងនោះ គឺបុណ្យឯករាជ្យជាតិនៃថ្ងៃទី ០៩ និង ថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុកនិង​សំពះ​ព្រះខែ ដែលនឹងរៀបចំធ្វើឡើងពីបន្តពីថ្ងៃទី ១០ រហូតដល់ ១២ ខែ វិច្ឆិកា ឆ្នាំ២០១៩។ បងប្អូនជនរួមជាតិទាំងឡាយ ទន្ទឹមនឹងមហាព្រឹត្តិការណ៍​ជាតិនេះ នៅក្នុងអំឡុងថ្ងៃនោះ ជាពិសេសគឺថ្ងៃទី ៩ ខែ វិច្ឆិកា ខាងមុខនេះតែម្តង អាចនឹងព្រឹត្តិការណ៍នយោបាយថែមទៀត ប៉ុន្តែសូមកុំបារម្ភពីព្រឹត្តិការណ៍នោះ ដោយសារតែ សមត្ថកិច្ចនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់គឺបានបង្ហាញអំពីការត្រៀមរួចរាល់ដើម្បីទ្រទ្រង់សភាពការណ៍ ហើយដើម្បីឲ្យយើងទាំងអស់គ្នាអាចសម្រាកកំសាន្តនិងរីករាយនៅថ្ងៃបុណ្យជាតិនិង​បុណ្យ​ប្រពៃណីនេះ ដោយរីករាយទាំងអស់គ្នា ។

បើតាមអាជ្ញាធរព្រឹត្តិការណ៍នយោបាយដែលអាចកើតមាននៅថ្ងៃនោះ ពិសេសគឺថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមអ្នកនយោបាយនិរទេសខ្លួនមួយចំនួន គ្រោងនឹងយកថ្ងៃនោះ បបួលគ្នីគ្នា និងអ្នកគាំទ្រចលនានិងសកម្មភាពនយោបាយរបស់ពួកគេវិលត្រឡប់មកកម្ពុជាវិញ ដែលមើលទៅរូបភាពហាក់ដូចជា ចលនានិងសកម្មភាពមួយ ដែលមានចារឹកអាចនឹងផ្ទុះនៅ សភាពការណ៍ធំមួយនៅកម្ពុជា ។ ក្រុមអ្នកនយោបាយទាំងនោះ ប៉ុនប៉ងយកថ្ងៃនោះ រៀបចំ ជា សកម្មភាពមួយ ដែលហាក់បីដូចជាប្រឆាំងនឹងអាជ្ញាធរ ប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងច្បាប់ រហូតដល់ប្រើពាក្យថា ឧទ្ទាមដែលពាក្យនេះ គឺវាធ្ងន់ធ្ងរ ដែលអាចឲ្យរដ្ឋាភិបាល និងអាជ្ញាធរប្រើប្រាស់គ្រប់វិធានការដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមនេះ ។

សកម្មភាពនិងសភាពការណ៍នៅពេលខាងមុខនោះខ្លាំងឬខ្សោយ  ឬ ក៏ធ្ងន់ធ្ងរឬស្រាល គឺវាអាស្រ័យ នៅលើបងប្អូននោះទេ ដូច្នេះប្រសិនបើយើងទាំងអស់គ្នាសិក្សា ឲ្យច្បាស់និងស៊ីជម្រៅ ថ្លឹងថ្លែងហេតុនឹងផល ហើយត្រឹះរិះនិងរិះគិតដោយវិចារណៈញាណ ជាពិសេសមិននាំគ្នាពាក់ព័ន្ធនឹងវានោះ វាពិតជាមិនអាចកើតមានអ្វីឲ្យធ្ងន់ធ្ងរនោះទេ ។

នយោបាយនរណាក៏ចង់ដឹងចង់ឮចង់តាមដាន ចង់ស្វែងយល់ ប៉ុន្តែសូមកុំប្រឡូកឲ្យស៊ីជម្រៅ ពីព្រោះតែយើងថ្លឹងថ្លែងមិនដល់ ហើយជ្រុលខ្លួនចូលរួមសកម្មភាពណាមួយ ខុសទំនងយើង អាចមានទោសទណ្ឌតាមច្បាប់ ដូច្នេះសូមកុំលង់និងសំដី លង់នឹងមនោគមវិជ្ជា លង់នឹងការ​ញុះញង់ ហើយប្រើប្រាស់ថ្ងៃនោះ ឲ្យទៅជាថ្ងៃសម្រាក ថ្ងៃរីករាយ ថ្ងៃសប្បាយ ថ្ងៃជួបជុំក្រុមគ្រួសារ ដើម្បីភាពកក់ក្តៅនៅក្នុងសង្គមគ្រួសារប្រហែលជាប្រសើរជាង។ លោក​អ្នករីករាយនៅថ្ងៃខាងមុខនេះទាំងអស់គ្នា ហើយប្រសិនបើមានការជួបជុំគ្នា សូមកុំនាំសកម្មភាពណាដែលអាចប៉ះពាល់បរិស្ថាន និង សង្គម ពោលគឺសប្បាយរីករាយដោយការទទួលខុសត្រូវ៕

Add new comment

9 + 4 =

Please wait while the page is loading