នាយតាក់ស៊ី បានកោរសក់បួសជាសង្ឃហើយ

នាយតាក់ស៊ី តារា​កំប្លែង​ប្រចាំ​ទូរទស្សន៍ CTN បាន​កោរសក់​បួស​ជា​សង្ឃ​ហើយ កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។  នេះបើ​តាម​ហ្វេសប៊ុក​របស់​អ្នកនាង​ភីម​​ជា​ភរិយា​របស់​នាយតាក់ស៊ី។ អ្នក​នាង​ភីមបាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយ​សំណេរ​យ៉ាងខ្លី​ថា "  សូម​អរគុណ​លោកតា​វិចទ័រ​ និង​បងប្អូន​ក្រុម​កំប្លែង CBSនិង​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​រួម​បំបួស​ប្តី​ខ្ញុំ​សូម​ជូន​បុណ្យ​កុសល​ផង"។ នាយ​តាក់ស៊ី ដែលគេ​ដឹងថា មាន​ជំងឺ​ប្រចាំ​កាយ​​ជា​ច្រើន​មុខ បាន​សម្រេច​ចិត្ត​លះ​បង់​មុខរ​បរ​ជាតារា កំប្លែង​រួម​ទាំង​គ្រួសារ ដោយ​បួស​ជា​សង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា៕ 

Daily Program

Livesteam thumbnail