សូមព្រះជាម្ចាស់ប្រទានពរ ឲ្យបងៗទទួលបានជោគជ័យក្នុងការជួយសង្គ្រោះ

កងសង្គ្រោះ៧១១ នៃកងពល ង៧០ បានចេញដំណើរឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះបុរសម្នាក់សជាប់ក្នុងរូងភ្នំ អស់រយៈពេល៤ថ្ងៃមកហើយ ។  ប្រតិបត្តិការនេះដឹកនាំដោយ  លោក គន់ គីម ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

 

សូមបញ្ជាក់ថា​បុរសម្នាក់ ឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបា នស្រុកសំពៅលូន ខេត្តបាត់ដំបង បានបាត់ដំណឹងរយៈពេល៤ថ្ងៃមកហើយ ក្រោយពីគេឡើងភ្នំកើបអាចម៍ប្រចៀវ មិនឃើញវិលត្រលប់មកវិញទេ ហើយឆោឡោដើររក ទើបប្រទះឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

Add new comment

11 + 2 =

Please wait while the page is loading