សម្តេចប៉ាបទទួលស្វាគមន៍វត្តមាននិស្សិត និង ក្រុមការងារនៃមហាវិទ្យាល័យមួយនៅប្រទេសអេត្យូពី

ជំនួប​រវាង​សម្តេចប៉ាប​និង​ក្រុម​និស្សិត​ពី​អេត្យូពី។ រូបភាព​ពី​សារពត៌មាន​វ៉ាទីកង់

សម្តេច​ប៉ាប​ហ្រ្វង់ស៊ីស្កូ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ទទួល​ស្វាគមន៍​ក្រុម​និស្សិត និង បុគ្គលិក​សិក្សា​នៃ​មហាវិទ្យាល័យ​ព្រះសហគមន៍​មួយ​មក​ពី​ប្រទេស​អេត្យូពី នៅ​ពេល​ដែល​ពួក​គេ​បាន​មក​បំពេញ ទស្សនកិច្ច​នៅ​ក្នុង​ទី​ក្រុង​រ៉ូម។

 

នា​ឱកាស​នោះ សម្តេច​ប៉ាប បាន​សម្តែង​នូវ​ការស្វាគមន៍​នូវ​វត្តមាន​របស់​ពួកគេ ហើយ​ព្រះអង្គ​បាន​ថ្លែង​ថា ពួក​គេ​គឺ​ជា​អ្នក​សាប​ព្រោះ និង​ជា​គ្រាប់​ពូជ​នៃ​ព្រះសហគមន៍។

 

គួរ​រំឭក​ថា មហា​វិទ្យាល័យ​អេត្យូពី​ប្រចាំ​សតវត្សរ៍​នេះ គឺ​ជា​សមិទ្ធិផល​នៃ​ការបង្កើត​ឡើង ដោយ​សម្តេច​ប៉ាប​បេណេឌីក​ទី ១៦។

 

សម្តេច​ប៉ាប​ក៏​បាន​សង្ខេប​ពី​វត្តមាន​របស់​ជនជាតិ​អេត្យូពី​នៅ​លើ​ជញ្ជាំង​វ៉ាទីកង់​នៅ​ក្នុង​ពាក្យ​តែ​មួយ​ថា“ សូម​ស្វាគមន៍”។ ព្រះអង្គ​ក៏​មាន​ព្រះរាជ​បន្ធូល​ថា“ នៅ​ទី​វាល​បញ្ចុះ​សព​មួយ​​ចំនួន នៅ ទីក្រុង​រ៉ូម​ក៏​មាន​វត្តមាន​គ្រីស្ត​បរិស័ទ និង មរណ​សាក្សី​ជនជាតិ​អេត្យូពី​ផងដែរ។

 

សម្តេច​ប៉ាប​ព្រះអង្គ​បាន​ដំណាល​នូវ​ប្រវត្តិ​នៃ​វត្តមាន​ជនជាតិ​អេត្យូពី​តាំង​ពី​សតវត្សន៍​ទី​១៥ នៅ​ពេល ដែល​សម្តេច​ប៉ាប​នៅ​សម័យ​នោះ​បាន​អនុញ្ញាតិ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​អេត្យូពី​ប្រើ​ប្រាស់​ព្រះវិហារ Santo Stefano degli Abissini នៅ​សួន​ច្បារ​សន្ត​អាសនៈ។ នៅ​សតវត្សរ៍​ទី ២០ សម្តេច​ប៉ាប​បេណេឌីកទី ១៦ បាន​បង្កើត​មហា​វិទ្យាល័យ​អេត្យូពី​ដែល​ត្រូវ​បាន​ពង្រីក​រហូត​ដល់​សព្វ​ថ្ងៃ។

 

សម្តេច​ប៉ាប​ក៏​បាន​កត់​សម្គាល់​នូវ​តួនាទី​នៃ​ការបណ្តុះ​បណ្តាល​បូជាចារ្យ​ដែល​មក​សិក្សា​នៅ​មហាវិទ្យាល័យ​នេះ ពី​ប្រទេស​នានា​នៅ​អាហ្រ្វិក ដូច​ជា មក​ពី​ប្រទេស​អេត្យូពី​និង​អេរីទ្រា​ផងដែរ៕

Add new comment

5 + 12 =

Please wait while the page is loading