សម្តេចប៉ាបតែងតាំងកាឌីណាល់ថ្មី១៣រូប ជាផ្លូវការ

កាឌីណាល់ទាំង​១៣​រូប​ជាមួយ​សម្តេចប៉ាប​។ រូ​បភាព​ពី​Zenit.org

កាលពីថ្ងៃសៅរ៍កន្លងទៅនេះវាទីកង់ញូវ​បានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានប្រកាសតែងតាំង​លោកកាឌី​ណាល់ថ្មីចំនួន ១៣ រូប ។ ប្រភពដដែល​បានប្រកាសថា បណ្តាកាឌី​ណាល់​ថ្មី​ដែលទទួល​ការតែង​តាំងទាំង​អស់ គឺជាបុព្វជិត​ដែល​ត្រូវបាន​ជ្រើសរើស​ពីព្រះសហគមន៍​ដើម​កំណើត​ភាគ​ច្រើន គឺអាមេរិ​ក​ខាងជើង មកពី​អាមេរិ​ក​កណ្តាល អាហ្រ្វិក អឺរ៉ុប និង អាស៊ី  ដែល​មក​ពី​ប្រទេស ឥណ្ឌូនេស៊ី ម៉ូរ៉ូកូ គុយបា ហ្គាតេម៉ាឡា អង់ហ្គោឡា និង លុចហ្សំបួរ។ គួររំឭកដែរថា បន្ទាប់ពីទទួល​បានការ​តែងតាំង​រួច អស់លោកកាឌី​ណាល់​ថ្មីៗ​ទាំងនោះ ក៏បានឡើងរ​ថយន្ត​ក្រុងរួមគ្នា​ជាមួយ​សម្តេចប៉ាប បានធ្វើដំណើ​រ​​ទៅសម្តែង​ការ​គួរសម​ ​និងសាក​សួរ​សុខទុក្ខ សម្តេចប៉ាប​​បេណេ​ឌីកទី ១៦ នៅព្រះវិហារ ម៉ាឌ័រ អេក្លេសៀរ ។

 

នាឱកាសនោះ សម្តេចប៉ាបបេណេឌីកទី ១៦ ព្រះអង្គបាន ផ្តាំផ្ញើ​ដោយ​សង្ខេបទៅអស់​​លោកកាឌីណាល់ថ្មីទាំងអស់ នូវតម្លៃ​នៃភាព​ស្មោះត្រង់​ចំពោះ​សម្តេចប៉ាប ហើយក៏បានប្រសិទ្ធិពរ​ជូនអស់​លោកកាឌី​ណាល់ថ្មី រួមគ្នាជាមួយ​នឹង​សម្តេចប៉ាប​ហ្រ្វង់ស៊ីស្កូ ។ ក្រោយ​មកទៀត បណ្តាកា​ឌីណាល់​ថ្មីទាំង​អស់​ក៏បន្តទៅទស្សនកិច្ច នៅ​វិសាល​វិហារ សន្ត​យ៉ូហាន​ទី៦ ដោយ​ឡែក សម្តេច​ប៉ាប​ហ្រ្វង់​ស៊ីស្កូ ព្រះអង្គ​បានវិល​ត្រឡប់​ទៅវ៉ាទីកង់​មុន៕

Add new comment

5 + 0 =

Please wait while the page is loading