លោករ៉ុង ឈុន៖ ការប្រមូលផ្តុំ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវលើកពេល

លោករ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅក្នុង​សន្និសីទកាសែត​នាព្រឹកថ្ងៃទី៨ ខែ​សីហា ឆ្នាំ ២០១៩

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រកាស​លើក​ពេល​ការ​ប្រមូលផ្ដុំគ្នានៅ​មុខសាលា​ដំបូងរាជ​ធានីភ្នំពេញ​ដើម្បីទាមទារ​ឲ្យមាន​ការដោះលែង​លោក​កឹមសុខា និងការលើ​កលែង​ទោសលោ​កសម​រង្ស៊ីនៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៩​ខាង​មុខនេះ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោករ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅក្នុង​សន្និសីទកាសែត​នាព្រឹកថ្ងៃទី៨ ខែ​សីហា ឆ្នាំ ២០១៩។

 

លោករ៉ុង ឈុន បាន​បញ្ជាក់ថា ការលើក​ពេល​ជួបជុំ​នៅថ្ងៃទី ១៥ ខែសីហា​ខាងមុខនេះ​ដោយសារ​តែមានភាព​ចៃដន្យ​គឺ​បងប្អូន​របស់​អ្នកគ្រូ អ៊ុកឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានស្លាប់ ។ លោក​បាន​បញ្ជាក់​ថា បើសិន​ជាមាន​ការប្រមូល​ផ្ដុំជួបជុំ​គឺមាន​ការចូ​លរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ កម្មករ​លោកគ្រូ​អ្នកគ្រូ​ច្រើន ដោយសារ​តែមាន​ការផ្ញើសារ មករូប​លោកផ្ទាល់ និងតាម​រយៈទូរសព្ទ័ពី ប្រជាពលរដ្ឋ​និងលោក​គ្រូអ្នកគ្រូ និងកម្មករ​ថាពួកគេ​នឹងចូល រួមបង្ហាញ​ឆន្ទៈ របស់ពួកគេ ។

 

សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែសីហា បាន​បដិសេធ សំណើរ​បស់ស​មាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ ចំពោះ​ការស្នើ​សុំ​ប្រមូលផ្តុំគ្នា នៅមុខសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះ​លែងលោក​កឹមសុខា​ និង​ការលើកលែង​ទោស​លោក​សម រង្ស៊ី​នៅថ្ងៃទី ១៥ ខែ​សីហានេះ គឺ សាលា​រាជធានី​ភ្នំពេញ​ពុំអនុញ្ញាត​ជូនទេ។ ​ដោយ​បានលើក​ហេតុផល​ថា សកម្មភាព​នេះប្រឆាំង នឹងសាល​ដីការ​បស់​តុលាការ​កំពូល និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

 

ក្នុង​សេចក្តី​ប្រកាសព័​ត៌មា​ន របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅថ្ងៃទី៨ ខែសីហា នេះបាន​សម្តែងការ​សោកស្តាយ និងខក​ចិត្តជា​ខ្លាំង ចំពោះ​សាលា​រាជធានីភ្នំពេញ ដែលបដិសេធ​សំណើរ​បស់​សមាគម ដោយ​មិនអនុញ្ញាត​ឲ្យធ្វើការ​ជួបជុំសម្តែង​មតិរបស់​កម្មករ ក្រុ​ម​គ្របង្រៀន និងប្រជាពលរដ្ឋ​ខ្មែរនៅសាលា​ដំបូងរាជធានីភ្នំពេញ។ ប្រភពដដែល បានបន្តថា សមាគមមាន​ការព្រួយ​បារម្ភ​ចំពោះរដ្ឋាភិបាល​នៅបន្ត រឹតត្បិត សិទ្ធិសេរីភាព ពលរដ្ឋ ការ​ឃុំឃាំង​មេដឹកនាំ​បក្សប្រឆាំង និងបញ្ហា​គួប​ផ្សំជា​ច្រើនទៀត ដែល​ធ្វើឲ្យ​កម្ពុជា ប្រឈមកាន់​តែខ្លាំង​ទៅនឹងការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប និង GSP របស់ សហរដ្ឋ​អាមេរិក។ ហើយធ្វើ​ឲ្យកម្មករ​រាប់​សែននាក់ ទទួល​ផលវិបាក សង្គម រងគ្រោះ ដោយផ្ទាល់ បាត់បង់ការងារ និងបាត់​អត្ថប្រយោជន៍នានា។ ពលរដ្ឋរាប់​លាននាក់​ទៀត ក៏ក្លាយ​ជាជនរង​គ្រោះដោយ​ប្រយោល ពីផលវិបាក​សង្គមមួយនេះ ក្នុងនោះ​រួមមាន ក្រុមគ្រួសារ មន្ត្រី រាជការ កងម្លាំង និងអ្នកលក់​ដូរផងដែរ។ ពេលនោះកម្ពុជា ប្រឈមការ បាត់បង់ចំណូល ជាមួយចំណែកធំ ហើយបញ្ហាសង្គម ក៏កាន់តែមានវិបត្តិធ្ងន់ធ្ងរ។

Add new comment

8 + 3 =

Please wait while the page is loading