ព្រះអង្គម្ចាស់ឆាលរបស់ចក្រភពអង់គ្លេសធ្វើតេស្តវិជ្ជមានCovid-19

រាជទាយាតស្នងរាជបល្ល័ង្កចក្រភពអង់គ្លេសព្រះអង្គម្ចាស់ឆាល ព្រះជន្ម ៧១វស្សា បានធ្វើតេស្តរកឃើញ មេរោគកូរ៉ូណាវីរុស ឬជំងឺកូវីដ១៩ ប៉ុន្តែព្រះអង្គ មានសុខភាពល្អ ហើយត្រូវ ដាក់ព្រះកាយនៅដាច់តែឯកនៅប្រទេសស្កុតឡេន។

 

យោងតាមសារព័ត៌មានរយទ័រ (Reuters) ដែលបានចេញផ្សាយនាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បាន ឱ្យដឹងថា តាមសេចក្តីថ្លែងការណ៍របស់ វិមាន Clarence House ព្រះអង្គម្ចាស់ឆាល ដែលជាកូនប្រុសច្បងរបស់មហាក្សត្រីអេលី ហ្សាប៊ែត បិតបានបង្ហាញនូវរោគសញ្ញាស្រាល ហើយទ្រង់នៅមានសុខភាពល្អ និងបានធ្វើការពីផ្ទះជាធម្មតានៅឯ Balmoral Estateក្នុងប្រទេសស្កុតឡេន។ ចំណែកឯភរិយារបស់ទ្រង់ ព្រះមហេសី ខេមឡា (Camilla) បានធ្វើតេស្តអវិជ្ជមាន។

Add new comment

1 + 2 =

Please wait while the page is loading