ព្រះសហគមន៍បើកថ្នាក់បំប៉នភាសាបរទេស

កុមារ​កំពុង​រៀន​ភាសា​បរទេស​នៅ​មណ្ឌល​ព្រះសហគមន៍​ក្រូច​ឆ្មារ

ជាង៤ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបូជាចារ្យលូកា បូឡេល្លី បានបង្កើតនូវមណ្ឌលព្រះសហគមន៍កាតូលិកក្រូចឆ្មារ ដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់កុមារនិងយុវជននៅក្នុងតំបន់ ដែលកំពុងរៀននៅថ្នាក់ទី១ដល់ទី៨ ជាង៥០នាក់ជារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ។

 

កញ្ញា ឌី សុខលី ជាអ្នកទទួលខុសត្រូវ នឹងជាគ្រូបង្រៀនភាសារអង់គ្លេសបាននិយាយថា នេះជាកិច្ចការប្រកាសដំណឹងល្អមួយ ដែលព្រះសហគមន៍ចង់មានទំនាក់ទំនងជាមួយនឹងកុមារនិងយុវជនឯទៀតដែលមិនមែនជាគ្រីស្តបរិស័ទ ហើយម្យ៉ាងទៀត ព្រះសហគមន៍ក៏ចង់ផ្តល់នូវចំណេះដឹងបន្ថែមទៀតដល់ពួកគាត់ក្រៅពីម៉ោងសិក្សានៅសាលារដ្ឋ។

 

សុខលី បានបន្តថា កុមារនិងយុវជនមិនមែនរៀនភាសារបរទេសតែមុខនោះទេ ព្រះសហគមន៍ក៏បញ្ចូលមេរៀន ភាសារខ្មែរ គណិត សិល្បៈ និងបង្រៀនពីរបៀបរស់នៅ ក៏ដូចជាការធ្វើអនាម័យខ្លួនប្រាណប្រចំាថ្ងៃដែរ។

 

មណ្ឌលព្រះសហគមន៍ក្រូចឆ្មារនេះ មានសិស្សមកសិក្សាទៀងទាត់ចំនួន៥០នាក់ និងមានគ្រូបង្រៀនចំនួន៣នាក់។ មណ្ឌលនេះ ស្ថិតនៅ ភូមិក្រូចឆ្មារ ឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កម្មវិធីវគ្គសិក្សានេះបង្កើតឡើងជាង៤ឆ្នាំមកហើយ ដោយលោក បូជាចារ្យ លូកា បូឡេល្លី៕

 

ដោយហៀម សុកខុន

Add new comment

8 + 11 =

Please wait while the page is loading