ពិតសាហាវ មែនប្រើហិង្សាលើស្ត្រីជាសង្សា ជាង១០០លើក

បរុសជាជនបង្ករប្រើអំពើហិង្សា (រូបស្តាំ) និង ថៃ ស្រីនាងលក់ផលិផល (រូបឆ្វេង) ដែលមានស្នាមរបួស

បុរស​ម្នាក់ បានប្រើអំពើ​ហិង្សា​លើសង្សា​របស់ខ្លួន​ជាង១០០ លើក រហូត​នារីជា​សង្សា​ទ្រាំលែង​បានប​ញ្ចេញសារ​តាម​ហ្វេសប៊ុក ឲ្យ​មហា​ជន​ដឹង និង​សុំឲ្យ​មហាជន ជួយ​រូប​នាង ព្រម​ទាំង​សុំឲ្យ​សមត្ថកិច្ច​ចាត់ការ​លើបុរស​ម្នាក់នោះ​ផងដែរ។

 

អ្នក​លក់​ផលិត​ផល​អនឡាញ ONLINE ដែល​មាន​​ហ្វេស​ប៊ុក​ឈ្មោះ ថៃ ស្រីនាង​​លក់ផលិតផល បានបញេញ​សារ រូបភាព​ជា​ច្រើន​សន្លឹក ព្រម​ទាំង​វីដេ​អូឡាយ​ផង បង្ហាញ​ពីស្នាម​របួស លើមុខ​ និង​ដៃជើង ដែល​នាង​បាន​រងនូវ​អំពើហិង្សា​ពីបុរស​ជាសង្សា។ ស្រី​នាង​បាន​សរសេ​ថា"លើក​នេះទី ១៣០ហើយ ដែល​អាថោក​ទាបនេះ​វៃខ្ញុំ ស្អែក​ខ្ញុំ​និង​ឡាយ វី​ដេអូ សុំអោយ​សមត្ថកិច្ចចាប់​ខ្លួន​ម្នាក់​នេះ​ជាបន្ទាន់ ព្រោះ​ខ្ញុំអស់ភាព​អត់ធ្មត់​ហើយ សូម​មេត្តា​ជួយ​ខ្ញុំផង។"

 

តាមរយៈសារនៃ ការបញ្ចេញមតិឆ្លងឆ្លើយជាមួយមហាជាដែលបានសួរនាំ និង រូបថត ប័ណ្ណ បសស  ដែល ថៃ ស្រីនាង បានបញ្ចេញ គឺ បុរសជាសង្សា ដែលប្រើហិស្សា មិនញញើតដៃ ឈ្មោះ ទឹម សាវុធ ជាមន្ត្រីជលផល។  

 

តាមសារឆ្លើយតបទៅមហាជន ថៃ ស្រីនាង សរសេរថា បុរសជានោះ សង្សារបស់នាង ហើយនាងបានសុំចែកផ្លូវគ្នាជាច្រើនលើកមកហើយ តែបុរសនេះជាតែលូងលោម ធ្វើឲ្យនាងទន់ចិត្ត ចេះតែបន្តទៅ។ រហូតដល់មានហិង្សាលើរូបនាង ទី១៣០ ទ្រំាលែងបាន។ ​

 

ថ្មីៗនេះសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​បានមាន​ប្រសាសន៍​ថា "លោក​នឹងមិនលើក​លែង​​ឲ្យ​មន្ត្រី​រូប​ណា ដែលមាន​​ប្រពន្ធច្រើន​នោះទេ។" កន្លង​ទៅ​ប្រមុខរាជ​រដ្ឋាភិ​បាល ក៏បាន​បញ្ចប់​តួនាទី​មន្ត្រីជាន់​ខ្ពស់ មួយ​ចំនួន ដែល​មានបញ្ហា​ជាមួយ​ស្រីៗ និងប្រពន្ធច្រើន។  

 

រហូតមកដល់ពេលនេះមានការឆ្លើយតបណាមួយពីលោក ទឹម សាវុធ នៅឡើយទេ។

Add new comment

1 + 0 =

Please wait while the page is loading