ផ្ទះុរឿងទៀតហើយ ! ឧកញ៉ា ភឿន ផល្លា ប្រើឥទ្ធិពលរៀបចំជាលក្ខណៈប្រព័ន្ធសុីដាច់ដីអតីតដែនឡូតិ៍នេសាទ រាលដាលដល់ស្រុកលើកដែក

ភ្នំពេញៈ បន្ទាប់ពីអ្នកភូមិអំពិលទឹក ឃុំកំពង់ស្វាយ ស្រុកលើកដែក ខេត្តកណ្តាល ផ្តិតមេដៃយកលុយពីក្រុម ឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលថ្មើរជើងលេខ៧០ (ង៧០) ពាក់ព័ន្ធនិងអតីតៈដីដែនឡូតិ៍នេសាទលេខ៦ អាចអាជ្ញាធរភូមិ-ឃុំ-ស្រុក ផ្សំគំនិតក្នុងកម្រិតមូលដ្ឋានណាមួយ ទើបក្នុងរយៈពេល២ថ្ងៃ គឺកំឡុងថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅក្នុងអ្នកភូមិអំពិលទឹក ឃុំកំពង់ស្វាយ ស្រុកលើកដែក ខេត្តកណ្តាល បាននាំគ្នាផ្តិតមេដៃទទួលយកលុយពីក្រុមឧកញ្ញា ភឿន ផល្លា ដែលគេដឹងថា បុគ្គល ភឿន ផល្លា នេះ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០«ង៧០» ក្នុងនោះមានឈ្មោះ(កុសល)ជាមេការអោយ លោកឧកញ្ញា ភឿន ផល្លា បានធ្វើសកម្មភាពបំផុសបំផុលកេណ្ឌប្រមូលមេដៃពីប្រជាពលរដ្ឋ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ ,សៀវភៅស្នាក់នៅ,ថតចម្លង បានប្រមាណជាង៥០នាក់ ក្នុងថ្ងៃទី៧ ខែសីហា ។ លុះដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារ ឧកញ្ញា ភឿន ផល្លា បន្តធ្វើសកម្មភាពដដែលនេះ តាមរយៈការលាក់បាំង ឈានដល់ចុះធ្វើដល់ខ្នងផ្ទះប្រជាពលរដ្ឋតែម្តង។ អាចជាការចូលរួមផ្សំគំនិតពីអាជ្ញាធរភូមិ-ឃុំ ក៏អាចថាបានដើម្បីអោយការកាន់កាប់ដីព្រៃលិចទឹក ដីព្រៃត្រីពងងកូន ទៅជាការកាន់កាប់ស្របច្បាប់។

 

រយៈពេល២ថ្ងៃកន្លងទៅនេះក្រុមការងាររបស់ ឧកញ្ញា ភឿន ផល្លា បានទទួលស្នាមផ្តិតមេដៃពីប្រជាពលរដ្ឋមិនតិចជាង១០០នាក់ ដោយអ្នកខ្លះទទួលបានលុយ ១០០ដុល្លារ អ្នកខ្លះទៀតទទួលបាន២០០ដុល្លារ ដែលគេសង្ស័យថាក្រុមរៀបចំសុីដាច់ដីធ្លីប្រជាពលរដ្ឋ ដីរដ្ឋ បឹង អូ ប្រឡាយ នេះ អាចនឹងមានចេតនាណាមួយយកស្នាមមេដៃនេះទៅរត់ការយក(សជណ)ឈានដល់រំលោភយកដីអតីតដែនឡូតិ៍នេសាទលេខ៦ ឬជាការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសិទ្ធនេសាទជាលក្ខណៈគ្រួសារក្នុងដែនឡូតិ៍នេសាទ បញ្ចៀសការតវ៉ាប្តឹងជំទាស់ភ្ញាក់ផ្អើលដល់ថ្នាក់លើ។

 

គេព្រួយបារម្ភថា៖ គោលដៅបន្តរបស់ ឧកញ៉ា ភឿន ផល្លា ឈានដល់រំលោភយក បឹងខ្វែងអាបាវ,បឹងខ្វែងបាយក្អែក,បឹងអូរយូឡា,បឹងអូរលោកយាយ,បឹងទួលបាក់កាំភ្លើង,និងបឹងជ្រោយបបោស។

 

គួរម្លឹកថា៖ អតីតដែនឡូតី៍នេសាទលេខ៦ និងដែនឡូតិ៍នេសាទលេខ៦ស្ទួន កំពុងមានឈ្មោ ឧកញ្ញា ភឿន ផល្លា កាន់កាប់ដីបឹង ព្រៃដែនជម្រកត្រីពងកូន រាប់ពាន់ហិកតា ជាមួយនិងការប្រើគ្រឿងចក្រ ឈូសឆាយ ដុតកំទេចបំផ្លាញចោល ដែលធ្វើអោយប៉ៈពាល់ព្រៃជម្រកត្រីពងកូន លក្ខណៈទ្រង់ទ្រាយធំ ធ្វើអោយប្រជានេសាទរាប់មុឺននាក់បាត់បង់ការទទួលផលត្រី តាមរយៈនេសាទជាលក្ខណៈគ្រួសារសម្រាប់ដោះស្រាយជីវភាពរៀងរាល់រដូវ រាល់ឆ្នាំនោះ។

ទាក់ទងករណីនេះ ឧកញ៉ា ភឿន ផល្លា មិនអាចសុំការអត្ថាធិប្បាយបានទេ។

Add new comment

1 + 5 =

Please wait while the page is loading