បែកធ្លាយឯកសាររឿងអាស្រូវរបស់លោក ភុំ រ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម

 

(មានឯកសារក្រុមមន្ត្រីដាក់ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ)

 

ភ្នំពេញៈបែកធ្លាយឯកសារស្តីពីរបាយការណ៍ការងារគ្រប់គ្រងនិងការដឹកនាំមិនប្រក្រតីនៅក្នុងនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។របាយការណ៍នេះត្រូវបានក្រុមមន្ត្រីដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ប៉ុន្តែបន្ទាប់ពីដាក់របាយការណ៍ទៅហាក់គ្មានវិធានការអ្វីទាល់តែសោះគឺស្ងាត់ឈឹងតែម្តង។

 

នៅក្នុងរបាយការណ៍បានបង្ហាញពីការដឹកនាំរបស់លោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មមានភាពមិនប្រក្រតីមួយចំនួនដូចជាធ្វើព្យុះភ្លៀងធ្វើទុក្ខបុកម្នេញនិងបង្កភាពប្រេះស្រាំរវាងថ្នាក់ដឹកនាំនាយកដ្ឋានរវាងមន្ត្រីរាជការនិងទិថិជនដែលមកទទួលសេវាសាធារណៈ។ប្រធាននាយកដ្ឋានតែងតែធ្វើការសម្រេចចិត្តលើគ្រប់ការងារធំតូចទាំងឡាយដោយអត្តនោម័តដោយផ្តាច់ការបង្កអរិភាពបែងចែកការងារគ្មានតម្លាភាពមិនស្មើភាពគ្នាប្រកាន់បក្ខពួកនិយមមន្ត្រីខ្លះសឹងគ្មានការងារធ្វើ។ 

 

ប្រធាននាយកដ្ឋានមិនគោរពគោលការណ៍ឯកភាពរបស់ថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីដោយហ៊ានសម្រេចឲ្យក្រុមហ៊ុននាំចូលដោយចិត្តឯងដូចជាលិខិតអនុញ្ញាតឲ្យនាំជីចេញជីកសិកម្មលេខ៤៤៧០/០២-១០៧កសក/ននក.នជចុះថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ផ្តល់ឲ្យក្រុមហ៊ុនងីហេងគ្រុបនូវបរិមាណនាំចូលចំនួន៥០០០០តោនតែជាក់ស្តែងគោលការណ៍អនុញ្ញាតផ្តល់ឲ្យតែ២០៨០០តោន។ឯកសារអាជីវកម្មក្រុមហ៊ុនភាគច្រើនគឺសុទ្ធតែមានលោកប្រធាននាយកដ្ឋាននិងក្រុមមន្ត្រីជំនិតតែងតែនៅពីក្រោយខ្នងកាងខុសរឿងដែលឯកសារទាំងនោះសុទ្ធតែមិនប្រក្រតីឯកសារមួយចំនួនមិនគ្រប់គ្រាន់និងក្លែងបន្លំឯកសារមួយចំនួនធំដែលធ្វើធ្វើឲ្យក្រុមហ៊ុនត្រឹមត្រូវទទួលសិទ្ធិពីក្រុមហ៊ុនដើមបាត់បង់ប្រយោជន៍...។

 

របាយការណ៍ដែលដាក់ជូនលោករដ្ឋមន្ត្រីបានរៀបរាប់ភាពមិនប្រក្រតីជាច្រើនរបស់លោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម(មានឯកសារដាក់ជូនរដ្ឋមន្ត្រី)

 

ក្រុមមន្ត្រីនៅប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានសន្និដ្ឋាននិងសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដូចតទៅៈតាមរយៈភាពលំបាកភាពអសកម្មនិងបញ្ហាប្រឈមជាច្រើនឆ្នាំមកនេះដែលបង្កឡើងដោយលោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មដូចបានជម្រាបជូនខាងលើគឺពិតជាបង្ហាញឲ្យឃើញអំពីទង្វើពិតរបស់ប្រធានអង្គភាពមួយដែលគ្មានភាពជាអ្នកដឹកនាំគ្មានការទទួលខុសត្រូវផ្តាច់ការគ្មានសីលធម៌ពុតត្បុតនិងអគតិប្រមាថធ្ងន់ៗចំពោះថ្នាក់ដឹកនាំក្រសួងថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្ត្រីរាជការដែលតែងតែបង្កភាពប្រេះឆានិងញុះញង់បំបាក់បំបែកសាមគ្គីផ្ទៃក្នុងមន្រ្តីនិងថ្នាក់ដឹកនាំឲ្យទទួលរងនូវភាពឈឺចាប់ស្ទើរប្រេះទ្រូងដែលមន្ត្រីទាំងអស់មិនអាចទទួលយកនូវការដឹកនាំបែបនេះបានទៀតឡើយ។ 

 

ស្នើសុំលោករដ្ឋមន្ត្រីមេត្តាជួយពិនិត្យនិងមានវិធានការសមស្របចំពោះលោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មដែលបច្ចុប្បន្ននេះកំពុងបង្កបញ្ហាក្នុងនាយកដ្ឋានធ្វើឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំរវាងថ្នាក់ដឹកនាំនិងមន្ត្រីបង្កឲ្យប៉ះពាល់ដល់មុខមាត់នាយកដ្ឋានក៏ដូចជាមុខមាត់និងកត្តិយសសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមិនមានបុគ្គលិកលក្ខណៈជាថ្នាក់ដឹកនាំល្អក្នុងការជួយដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរពាក់ព័ន្ធនឹងដំណើរការការងារការគ្រប់គ្រងនិងការដឹកនាំក្នុងនាយកដ្ឋាននីតិកម្មកសិកម្មឡើយ។ 

 

 

ស្នើសុំលោករដ្ឋមន្ត្រីមេត្តាពិនិត្យពិចារណានិងមានវិធានការសមស្របចំពោះលោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មមិនមានបុគ្គលិកលក្ខណៈជាបក្ខជនមហាជនដែលតែងតែធ្វើឲ្យបែកបាក់សាមគ្គីភាពមូលដ្ឋាននិងបាត់បង់ប្រជាប្រិយភាពព្រមទាំងការធ្លាក់ចុះនូវសមាជិកភាពនៅមូលដ្ឋានដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ទាក់ទងករណីខាងលើនេះលោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មមិនអាចសុំការអត្ថាធិប្បាយបានទេ៕

Add new comment

19 + 1 =

Please wait while the page is loading