បងៗ​សមត្ថកិច្ចយកចិត្តទុក​ដាក់​សុខទុក្ខរបស់​​ពលរដ្ឋចុះទទួលពាក្យ​បណ្តឹងដល់គ្រែដេក

ថៃស្រីនាងផ្តិតមេដៃលើពាក្យបណ្តឹង នៅលើគ្រែដេករបស់នាង

ក្រោយពីមានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម អំពីអ្នកលក់ផលិតផលអនឡាញ ONLINE ដែលមាន​ឈ្មោះ ថៃ ស្រីនាងលក់ផលិតផល ទទួលរងនូវអំពើហិង្សាយ៉ាងឃោឃៅពីបុរសជាសង្សា។ ប៉ូលីស​មូលដ្ឋានបានចុះ​ទៅ​ទទួល​ពាក្យ​បណ្តឹង​ ផ្តឹតមេដៃដល់​គ្រែ​ដេក​ហ្មង​។

 

សូមបញ្ជាក់ អ្នកលក់ផលិត​ផលអនឡាញ ONLINE ដែល​មាន​ឈ្មោះ ថៃ ស្រីនាងលក់ផលិតផល បានបញេញសារ រូបភាពជាច្រើនសន្លឹក ព្រមទាំងវីដេអូឡាយផង បង្ហាញពីស្នាមរបួស លើមុខ​ និងដៃជើង ដែលនាងបានរងនូវ​អំពើហិង្សា​ពីបុរស​ជាសង្សា។ តាមរយៈសារនៃ ការបញ្ចេញមតិឆ្លង​ឆ្លើយ​ជាមួយមហាជាដែលបានសួរនាំ និង រូបថត ប័ណ្ណ បសស  ដែល ថៃ ស្រីនាង បានបញ្ចេញ គឺ បុរសជាសង្សា ដែលប្រើហិង្សា មិនញញើតដៃ ឈ្មោះ ទឹម សាវុធ ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។   នាងបានសរសេថា"លើកនេះទី ១៣០ ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ សុំអោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង។"

Add new comment

1 + 2 =

Please wait while the page is loading