ទំហំ នៃការនាំចេញផលិតផលទៅកាន់ទីផ្សារអាមេរិក ក្នុងអត្រាកំណើនខ្ពស់ ៥២%

ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក ទាំង​ក្នុង ​នឹង​ក្រៅ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រេច​បាន ១ ៤០១ លាន​ដុល្លារ ​អាមេរិក ​ក្នុង​អត្រា​កំណើន​ជាង ៥២% ខ្ពស់​ជាង​ត្រីមាស​ទី​៣ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ។

ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ​ចំពោះ​ទំហំ​នាំចូល ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ​មាន​កំណើន​ប្រមាណ​ជិត​ ២០% ទាប​ជាង​ត្រីមាស​ដូចគ្នា ទៅនឹង ​ឆ្នាំ​២០១៨ គឺ​ដោយសារ​ការធ្លាក់ចុះ នៃ​ការ​នាំចូល​ផលិតផល​វាយ​ន​ភណ្ឌ ​ខណៈ​ការ​នាំចូល​ផលិតផល​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ ៖ យានយន្ត ​និង​គ្រឿងចក្រ​, ប្រេងឥន្ធនៈ​, ទំនិញ​ចម្រុះ និង​គ្រឿងសំណង់ ​ដែល​ទ្រទ្រង់​ចំណូល​សារពើព័ន្ធ ​នៅតែ​បន្ត​រក្សា​កំណើន​ខ្ពស់ ។

បញ្ហា​នេះ ការនាំ​ចូល​វាយ​ន​ភណ្ឌ​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ បាន​ធ្លាក់ចុះ​ (-១៨%) នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ចំណែក​កា​រធ្លាក់ចុះ​នេះ គឺ​ស្រប​នឹង​និន្នាការ ​ថមថយ​កំណើន​ នៃ​ការនាំចេញ​ផលិត​ផល​ត​កាត់ដេរ ដែល​អាច​ប្រឈម​បន្ត​ថមថយ​កំណើន ​នៅក្នុង​ត្រីមាស​ទី​៤ ខាងមុខ​បន្តទៀត ​។ តែ​ទោះបី​ការ​នាំ​ចូល​វាយ​ន​ភណ្ឌ​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​បាន​ធ្លាក់​ចុះ​យ៉ាងណាក៏ដោយ ក​ម្ពុជា​នៅ​អាច​បន្ត​ដល់​ត្រីមាស​ទី​៤ ​ព្រោះ​ដោយសារ​នាំចូល​ក្នុង​ត្រីមាស​មុនៗ ​បាន​កើន​ឡើងជា​គំហុក ។

ពាក់ព័ន្ធ​នឹង​ការនាំចេញ​របស់​កម្ពុជា នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ នេះ​ មាន​ទំហំ​ប្រមាណ​ជាង ១៧​ពាន់​ប៊ី​លាន​រៀល​ ក្នុង​អត្រា​កំណើន​ជាង ១៥% គឺ​ទាប​ជាង​ត្រីមាស​ដូចគ្នា​ ក្នុង​ឆ្នាំ​២០១៨ ​ក្នុងនោះ​ការនាំចេញ​ផលិតផល​កាត់ ​ដេរ មាន​កំណើន ១៣,៨% ថមថយ​ពី ២០,៨% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ទៅ ឆ្នាំ​២០១៨ ។ ​ចំពោះ​បញ្ហា​កំណើន​ថមថយ​សម្រាប់​ការនាំចេញ​សរុប​នេះ ក៏​ត្រូវ​បាន​ប៉ះប៉ូវ​មកវិញ​ដោយ​កំណើន​ខ្ពស់ នៃ​ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ដូចជា​ ៖ គ្រឿង​ដង្គុំ និង​កង់ ក្នុង​អត្រា​ជាង ៩១% និង​ជាង ២៧% នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការ​នាំ​ផលិតផល​ទៅកាន់​ទីផ្សារ​បទេស សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក ​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​សម្រេចបាន ១ ៤០១ លាន​ដុល្លារ ​អាមេរិក ក្នុង​អត្រា​កំណើន​ជាង ៥២% ខ្ពស់​ជាង​ត្រីមាស​ទី​៣ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ​ក្នុងនោះ ​បើ​គិត​ក្នុង​រយៈពេល ១០​ខែ​ ឆ្នាំ​២០១៩ នេះ ការនាំចេញ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ​៣​ពាន់​លាន​ដុល្លារ​, អង្ករ​ ១,៦ លាន​ដុល្លារ​, ​កៅស៊ូ ០,១ ​លាន​ដុល្លារ និង​ការនាំចេញ​ផ្សេងៗ​ទៀត ​មាន​ទំហំ​ប្រមាណ​ជាង ៨៤០​ លាន ដុល្លារ​អាមេរិក​ផងដែរ ៕

Add new comment

3 + 11 =

Please wait while the page is loading