តំណាងអង្គការ WWF អះអាងថា កម្ពុជាមិនទាន់មានប្រភេទសត្វកម្រណាមួយរងការផុតពូជពីទន្លេ មេគង្គកម្ពុជាទេ

សត្វក្ងោកកំពុងរកអាហារក្នុងព្រៃ រូបថត WWF-Cambodia

ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ​ខែមករា​នេះ​ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ហៅ​កាត់ WWF ​បាន​ដឹកនាំ​បណ្តា​ក្រុម​អ្នកសារព័ត៌មាន ​ធ្វើដំណើរ​ទស្សនកិច្ច​ធន​ធាន​ធម្មជាតិ​ នៅតាម​ដង​ទន្លេ​មេគង្គ​។ បើ​តាម​តំណាង​អង្គការ​ WWF ​កម្ពុជា​ បាន​អះអាងថា ​មកដល់​បច្ចុប្បន្ននេះ ​កម្ពុជា មិនទាន់​មាន​ប្រភេទ​សត្វ​កម្រ​ណាមួយ ​បាន​រង​ការ​ផុត​ពូជ​ពី​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា​នោះទេ​។

បើតាម​លោក ហម ច័ន្ទ​ដេ​ត ​ប្រធាន​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​អង្គការ​ WWF ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បច្ចុប្បន្ន​កម្ពុជា មិនទាន់​មាន​ប្រភេទ​សត្វ​កម្រ​ណា ​រង​ការ​ផុត​ពូជ​ពី​តាម​ទន្លេមេគង្គ​នោះទេ​ ប៉ុន្តែ​គ្រប់​បណ្តា​សត្វ​ទាំងនោះ​មួយ​ចំនួនធំ​បាន​និង​កំពុង​រង​ការ​គំរាមកំហែង​ខ្លាំង ដែល​ធ្វើ​អោយ​ប្រភេទ​សត្វ​ទាំងនោះ​ប្រឈម​នឹង​ការ​ផុត​ពូជ ជាពិសេស ​ប្រភេទ​សត្វ​ផ្សោត​បច្ចុប្បន្ន​មាន​៩៣​ក្បាល សត្វ​ត្រ​យ៉ង​ចង្កំ ករ ​ស មាន​៩៧៣​ក្បាល សត្វ​ត្មាត ​សត្វ​រំពេ​ទន្លេ និង​សត្វ​ក្តាន់​ជាដើម​។

លោក​លោក ហម ច័ន្ទ​ដេ​ត បន្តថា ដើម្បី​ធានា​ការពារ​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ នៅក្នុង​តាម​ដង​ទន្លេ​មេគង្គ អង្គការ​WWF បាន​សហការ​ជា​មួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​បណ្តា​អង្គការ​សមាគម ​សហគមន៍ ​ជា​ដៃគូ តាមរយៈ​ការថែរក្សា​ជំរក​ ការទប់ស្កាត់ ការ​បង្ក្រាប​បទល្មើស​កា​ប់​ព្រៃឈើ ការ​ចាប់​ទន្ទ្រាន​ដី​ខុសច្បាប់ ការ​បរបាញ់ ការ​ដាក់​អន្ទាក់ និង​ការ​នេសាទ​ខុសច្បាប់​ជាដើម​។​

​អភិបាលរង​ខេត្តក្រចេះ ​លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី បាន​ថ្លែងថា ​បច្ចុប្បន្ន​ប្រភេទ​គ្រប់​ប្រភេទ​សត្វ​ជីវៈចំរុះ​នានា​រដ្ឋបាលខេត្ត​ដែលមាន​មន្ទីរ​ពាក់ព័ន្ធ​ជា​សេនាធិការ​បាន​ និងកំពុង​រួមគ្នា​សហការ​ថែរក្សា​ការពារ​អភិរក្ស​ជាខ្លាំង​ ប៉ុន្តែ​ទោះ​យ៉ាង​ថែរក្សា​អភិរក្ស​នេះ​បាននិងកំពុង​ជួប​ការ​ប្រឈម​ច្រើន ជាពិសេស​ការអភិរក្ស​សត្វ​ផ្សោត​។

តាម​ការសិក្សា​ស្រាវជ្រាវ​សត្វព្រៃ​លិច​ទឹក​តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ​ ដល់​ខេត្តស្ទឹងត្រែង​ដែល​បង្ហាញ​ដោយ ​WWF  បច្ចុប្បន្ន មាន​ប្រភេទ​សត្វ​ល្មូ​ន​ចំនួន​៤២​ប្រភេទ​នៅ​ក្នុង​តាម​ដង​ទន្លេ​មេគង្គ​ក្រចេះ និង​ស្ទឹងត្រែង ខណៈ​ទូទាំង​ប្រទេស​មាន​សត្វ​ល្មូ​ន​ចំនួន​១៧៣​ប្រភេទ ​សម្រាប់​ប្រភេទ​សត្វ​ត្រី​មាន​មាន​២៧១ ខណៈ​នៅ​ទូទាំង​ប្រទេស​សត្វ​ត្រី​១៣៥៧​ប្រភេទ សម្រាប់​សត្វ​ស្លាប​ទឹក​តាម​ដង​ទន្លេ​មេគង្គ​ក្រចេះ​ស្ទឹងត្រែង មាន​២៨១​ប្រភេទ ខណៈ​ទូទាំង​ប្រទេស​មាន​សត្វ​ស្លាប​៦១៣​ប្រភេទ សម្រាប់​ថនិកសត្វ​៣៧​ប្រភេទ​ ខណៈ​នៅ​ទូទាំង​ប្រទេស​មាន​១៣៥ ​ប្រភេទ ​និង​ប្រភេទ​សត្វ​រាង​ដូច​សត្វ​កង្កែប​មាន​១៥​ប្រភេទ នៅ​ទូទាំង​ប្រទេស​មាន​៧២​ប្រភេទ​៕

Add new comment

8 + 7 =

Please wait while the page is loading