ក្រសួង​មហា​ផ្ទៃ​ណែនាំ​ស្តីពី​ការចេញ​លិខិត​រដ្ឋបាល និង​លិខិត​អត្រានុ​កូល​ដ្ឋាន​ឲ្យ​ស​ហព័ន្ធ​ជា​ខ្មែរ កូន​និង​ជន​បរទេស​អន្តោ​ប្រ​វេសន្ត​

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ

ក្រសួងម​ហាផ្ទៃ បាន​សេចក្តី​ណែនាំ  ដល់មន្ត្រីថ្នាក់ក្រោម​ជាតិ និងអង្គភាពន​គរបាល​គ្រប់​លំដាប់​ថ្នាក់ ស្តីពី​​កា​រចេញលិខិត​រដ្ឋបាល​ ​និង​លិខិតអត្រានុកូលដ្ឋាន​ឲ្យ​សហព័ន្ធ​ជា​ខ្មែរ កូន​និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ ។ សេក្តីណែនាំ​ដែលចុះ​ថ្ងៃទី១ ខែកក្កដា ដែលចុះ ហត្ថលេខា​ដោយ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

 

សេក្តីណែនាំបានបញ្ជាក់ថា៖ ក្រសួង​មហាផ្ទៃ​បានពិនិត្យ ឃើ​ញថា អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​នៅមាន​ភាព​ស្រពិចស្រពិល អំពី​គោលការណ៍​ច្បាប់​ដែល​នាំ​ឲ្យ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការចេញលិខិត​រដ្ឋ​បាល ឬ​លិខិតអត្រានុកូលដ្ឋាន​ដល់​សហព័ន្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត ដែល​ត្រូវបាន​គណៈកម្មការ​ជំរឿន និង​គ្រប់គ្រង​ជនបរទេស​រា​ជ​ធានី ខេត្ត ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ឬ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ពិនិត្យ​ចេញប្រកាស​ទទួលស្គាល់​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​រួចហើយ ។​

 

​ប្រភពដដែល បានបន្តថា ក្រោយពេល​បញ្ចប់​ឱសានវាទ​នៃ​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ ការទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ការទទួល​បណ្តឹងតវ៉ា ដើម្បី​ការផ្តល់សេវា​រដ្ឋបាល​កាន់​តែមាន​ភាពល្អប្រសើរ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​ចាំបាចរ​បស់​សហព័ន្ធ​ជា​ខ្មែរ និង​កូន​របស់គាត់​ដែល​ត្រូវបាន​ដកហូត​ឯកសារ ព្រមទាំង​ជនបរទេស​អន្តោ​ប្រវេ​សន្ត ក្រសួងមហាផ្ទៃ ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​នគរបាល​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ភាព​ពាក់ព័ន្ធ ។​

 

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ សេចក្តីណែនាំ​ស្តីពី​ការចេញលិខិត​រដ្ឋបាល និង​លិខិតអត្រានុកូលដ្ឋាន​ឲ្យ​សហព័ន្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត ៖

 

ត្រូវផ្តល់សំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ(ក2) ឬសៀវភៅគ្រួសារ(ក4) ដល់​គ្រួសារ​និង​សមាជិក​គ្រួសារ​ជាខ្មែរ​ដែល​មាន​កំណត់​ហេតុ​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រក្រតី ចេញ​ដោយ​ក្រុមការ​ងារ​ដកហូត​ឯកសារ​នៃអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួងមហា​ផ្ទៃ​នៅ​ពេល​មាន​ការ​ស្នើសុំ។

 

ត្រូវ​ផ្ដល់​សំបុត្រ​កំណើត​សេចក្តីចម្លង​សំបុត្រ​កំណើត​ ឬសំបុត្រ​បញ្ជាក់​កំណើត​ សំបុត្រ​មរណភាព​ សៀវ​ភៅ​ស្នាក់​នៅ(ក 2) លិខិត​បញ្ជាក់​កិរិយា​មាយាទ លិខិត​បញ្ជាក់​ទីលំនៅ ឬលិខិត​បញ្ជាក់​ផ្សេងៗ​ទៀត (ដោយ​ត្រូវ​បញ្ជាក់​ច្បាស់​អំពី​សញ្ជាតិ) ដើម្បី​ឆ្លើយ​តប​តម្រូវការ​របស់ក្រសួង​ ស្ថាប័ន​មាន​សមត្ថ​កិច្ច ជន​បរទេស​ដែល​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅពេល​មាន​ការស្នើសុំ។  

 

ចំពោះ​កូន​ជន​បរទេស​ដែល​ជា​អនីតិ​ជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​ប្រកាស​ទទួល​ស្គាល់​ជាជន​បរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់​នៅអចិន្ត្រៃយ៍​របស់​ឪពុក​ម្ដាយ។ ការ​ផ្ដល់​ ឬ​ចេញ​លិខិត​ទាំងឡាយ​ខាង​លើ​ត្រូវ​អនុវត្ត​ស្រប​តាម​បែប​បទ​នីតិវិធី​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធជាធរមាន និង​ឋា​នានុក្រម​ដែល​បាន​កំណត់ ។ ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ជីវភាព​ប្រចាំថ្ងៃ និង​ទទួល​បាន​នូវការ​ផ្ដល់​សេវា​រដ្ឋបាល​ សេ​វាសាធារណៈនានា លើក​លែង​តែសិទ្ធិ​ដែល​ត្រូវបាន​ហាម​ឃាត់​ដោយ​ច្បាប់​ចំពោះ​ជនបរ​ទេស៕

Add new comment

1 + 4 =

Please wait while the page is loading