ការនាំចេញផលិតផលកសិកម្មកម្ពុជា បានត្រូវបានធ្វើពិពិធកម្ម។

យោងតាមរបាយការណ៍ប្រចាំខែចេញផ្សាយដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) បាន ឲ្យដឹង ថា ការនាំចេញផលិតផលកសិកម្មកម្ពុជារបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិត្រូវបានគេធ្វើពិពិធកម្មបន្ថែមលើសពីអង្ករ កៅស៊ូ ស្វាយចន្ទី។

 

ប្រភពដដែលបានបញ្ជាក់ថា ការនាំចេញផលិតផលទាំងនេះ គឺបាននាំចេញប្រមាណជា២,៤៤ លានតោនរួចមកហើយនៅក្នុងរយៈពេល ៨ ខែ នេះ ។

 

រហូតមកដល់ថ្ងៃទី ០៥ ខែសីហាឆ្នាំ ២០១៩ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថារហូតមកដល់ពេលនេះប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១០ប្រភេទ ។

 

ការនាំចេញផលិតផលកសិកម្មកម្ពុជាគឺមានអង្ករ ដំឡូងមី ស្វាយចន្ទី ពោត សណ្តែក ចេក ស្វាយម្រេច បន្លែ កៅស៊ូ ម្ទេសស្រស់ ថ្នាំជក់  ជាដើម។

 

ក្រៅពីនោះប្រទេសកម្ពុជាក៏បាននាំចេញនូវផ្លែស្វាយ ដំណាប់ផ្លែស្វាយ កាកសំណល់ភេសជ្ជៈ កាកសំណល់ដំឡូងមី និងផលិតផ្សេងៗទៀតមួយចំនួន  ។

ផលិតផលទាំងនោះត្រូវបាននាំចេញទៅប្រទេសជាក់លាក់មួយចំនួនរួមមានមីយ៉ាន់ម៉ា ម៉ាឡេស៊ីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ ហុងគ្រី ប៊ែលហ្សិក អាល្លឺម៉ង់ រុស្ស៊ី ឆែក កាណាដាជាដើម។

Add new comment

6 + 13 =

Please wait while the page is loading