កម្ពុជាទទួលបានគម្រោងវិនិយោគ មានទឹកប្រាក់វិនិយោគជាប់ ៩០០ លានដុល្លារ

គិតក្នុងរយៈពេលជិត ៣ខែ ឆ្នាំ២០២០ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ដែលសម្រេចផ្ដល់ដោយគណៈកម្មាធិការវិនិយោគកម្ពុជា មានចំនួនគម្រោងវិនិយោគថ្មី ៤០ គម្រោង, ដោយមានទំហំទឹកប្រាក់វិនិយោគជាប់ ៩០០ លានដុល្លារអាមេរិក ។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជា, គិតក្នុងរយៈពេលជិត ៣ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចផ្តល់ជូនក្រុមហ៊ុនមានចំនួន ៤០ គម្រោង ដោយវិនិយោគលើវិស័យផ្សេងៗ រួមមាន រោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ, រោងចក្រកាត់ដេរសំលៀកបំពាក់, រោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, រោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, រោងចក្រផលិតគ្រឿងសង្ហារឹម, និងរោងចក្រផលិតគ្រឿងអាគុយស្ងួត និងគ្រឿងបង្គុំអាគុយស្ងួតជាដើម តាមរយៈការបង្កើតគម្រោងវិនិយោគនេះ គម្រោងបង្កើតផ្សារទំនើបនានា និងគម្រោងអភិវឌ្ឍន៍វិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតជាច្រើន ។

ជុំវិញនិងគម្រោងវិនិយោគខាងលើនេះ ក្នុងនោះ នៅក្នុងខែមករា ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចផ្តល់ជូនក្រុមហ៊ុនចំនួន ៧ មានទំហំទឹកប្រាក់ជាង ៣៣ លានដុល្លារអាមេរិក, ចំណែកនៅក្នុងខែ កុម្ភៈ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចផ្តល់ជូនក្រុមហ៊ុនចំនួន ១៥ មានទំហំទឹកប្រាក់ជាង ១២០ លានដុល្លារអាមេរិក ក្នុងនោះ បើគិតមកដល់ពេលនេះ គណៈកម្មាធិការវិនិយោគកម្ពុជាសម្រេចផ្តល់ជូន មានក្រុមហ៊ុនចំនួនប្រមាណ ៤០ គម្រោង, ដោយមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៩០០ លានដុល្លារអាមេរិក និងត្រូវការកម្លាំងពលកម្មប្រមាណជាង ៣ ម៉ឺនកន្លែងនៅក្នុងវិស័យទាំងនេះផងដែរ ៕

 

Add new comment

2 + 4 =

Please wait while the page is loading