ព្រៃឈើតំបន់ត្រូពិចបន្តបាត់បង់នៅក្នុងជំហានដ៏ធំ

នៅឆ្នាំ២០១៨ ពិភពលោកបានបាត់បង់ព្រៃឈើតំបន់ត្រូពិច ១២លានហិចតា ឬប៉ុនផ្ទៃដី​ប្រទេស​នីការ៉ាហ្គ័រ 129 494  គីឡូម៉ែត្រការ៉េ​។ នេះបើតាមការបង្ហាញរបស់​វិទ្យាស្ថានធនធាន​ពិភព​​លោក (WRI) ដែលក្នុងនោះរួមបញ្ចូលទាំងដីព្រៃ ៣,៦៤ លានហិចតា​ នៃព្រៃឈើ​ត្រូពិច​ពីមុន​​ដែល​មាន​សារៈសំខាន់ចំពោះអាកាសធាតុ និងជីវជម្រុះ។

យោងតាមទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើសកល ជាគម្រោងមួយ​ដែល​គាំទ្រដោយវិទ្យាស្ថានធនធានពិភពលោក និងដែលឈរលើមូលដ្ឋាទិន្ន​ន័យផ្កាយ​រណបបាន​បង្ហាញថា តំបន់ត្រូពិចបានបាត់បង់គម្របព្រៃឈើ១២លានហិចតា នៅឆ្នាំ​២០១៨ ដែល​វាគឺ​ជាឆ្នាំទី៤ អាក្រក់បំផុត បន្ទាប់ពីឆ្នាំ២០១៦ ២០១៧ និង២០១៤ ចាប់តាំង​ពី​អង្គការ​​ឃ្លាំមើល​ព្រៃឈើសកល បានចាំផ្តើមគូសវាសផែនទីនៃការថយចុះព្រៃឈើទាំងនេះ​តាំងពីឆ្នាំ ២០០១​។

លោកហ្វ្រង់ សីមួរ នៃវិទ្យាស្ថានធនធានពិភពលោក បានអធិប្បាយថា៖ “គេបានព្យាយាម​ស្វាគមន៍​ឆ្នាំទីពីរនៃការថយចុះបន្ទាប់ពីការកាប់ឈើកើនខ្ពស់បំផុតនៅឆ្នាំ​២០១៦ “ប៉ុន្តែបើ​សិន​​ជាគេក្រឡេកមើលទៅ​១៨ឆ្នាំ ចុងក្រោយនេះ វាច្បាស់ណាស់ថា និន្នាការ​សកល គឺ​ការ​​កាប់​បំ​ផ្លាញព្រៃឈើនៅតែកើនឡើងជានិច្ច”។

អង្គការឃ្លាំមើលព្រៃឈើសកលគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការបាត់បង់​ ព្រៃ​​ឈើត្រូពិចពីមុនចំនួន​ ៣,៦ លានហិចតា ដែលមានទំហំប៉ុនប្រទេសប៊ែលហ្ស៉ិច 30 688​ គីឡូម៉ែត្រការ៉េ​ ដែល​​បាន​បង្កឱ្យមានការព្រួយបារម្ភខ្លាំង។

ការបំផ្លាញព្រៃត្រូវពិច ប្រមូលផ្តុំនៅក្នុងប្រទេស៥ គឺប្រទេសប្រេស៊ីល សាធារណៈ​រដ្ឋប្រជា​ធិប​តេយ្យកុងហ្គោ ឥណ្ឌូនេស៊ី កូឡំប៊ី និងបូលីវី ដែលប្រទេសចុងក្រោយពីរ​នេះ​ក៏​​ជា​ផ្នែកមួយ​ផងដែរនៃព្រៃអាម៉ាហ្សូន ដែលពិភពលោកហៅថា​ “សួតនៃភពផែនដី”។

អង្គការឃ្លាំមើលព្រៃឈើសកលព្រួយបារម្ភដែរថា ចំណែក​នៅ​ប្រទេសប្រេស៊ីល ការបាត់បង់​ព្រៃឈើនៅតែខ្ពស់។ មួយផ្នែកនៃការបាត់បង់គឺ​នៅ​ឆ្នាំ២០១៨ គឺដោយសារតែភ្លើងឆេះព្រៃ ប៉ុន្តែវាហាក់ដូចជា ដោយសារមួយផ្នែក​ដ៏ធំ​បណ្តាល​មកពីការកាប់ឈើរបៀបបោសសំអាត​​ដោយទាំងឫស។

នៅទ្វីបអាហ្រ្វិក របាយការណ៍ប្រកាសភេរវសញ្ញានៃស្ថានភាពនៅកោះ ម៉ាដាកាស្ការ ប្រទេស​មួយក្នុងចំណោមប្រទេសជាច្រើនដែលក្របំផុតនៅលើពិភពលោក។ ប្រទេសនេះបានបាត់​បង់​ព្រៃឈើត្រូពិចរបស់ខ្លួន ២% នៅឆ្នាំ២០១៨ ដែលជាអត្រា ខ្ពស់បំផុត​បើប្រៀប​ធៀប​ទៅនឹងប្រទេសនានានៅតំបន់ត្រូវពិច៕

Add new comment

12 + 2 =

Please wait while the page is loading