នៅតំបន់អាម៉ាហ្សូន ផ្ទៃដីក្លាយនឹងលែងធ្វើអាជីកម្មបានរយៈពេលជាច្រើនទសវត្ស

នៅតំបន់ព្រៃអាម៉ាហ្សូន តំបន់ដែលរងផលប៉ះពាល់ដោយការកាប់បំផ្លាញព្រៃឈើ និងការ​ឆេះ បានប្រែក្លាយផ្ទៃដីទៅជាកន្លែងដែលគេឃ្វាលសត្វស៊ីស្មៅ។ បន្ទាប់មកនៅពេលដែលផ្ទៃដី​ប្រែ​ក្លាយជាខ្សោះកក្រោះ ផ្ទៃដីទាំងនោះបានប្រែក្លាយជាលែងអាចទាញផលអាជីវកម្ម។

 

នៅតំបន់ព្រៃអាម៉ាហ្សូនប្រេស៊ីល តំបន់ដែលគេកាប់ឈើ និងទទួលរងការឆេះ បានក្លាយទៅជា​កន្លែងគង្វាលសត្វពាហនៈ រហូតដល់ផ្ទៃដីត្រូវខ្សោះជីជាតិ ហើយពពួកហ្វូងសត្វពាហនៈ ក៏​ផ្លាស់​ទៅកាន់ផ្ទៃដីថ្មី ដែលទុកឲ្យផ្ទៃដី និងដីទាំងនោះ ត្រូវការជាច្រើនទសវត្សទើបអាចដុះដាល​ព្រៃ​ឈើដូចដើមវិញ។

 

ការចិញ្ចឹមសត្វពាហនៈក្នុងទ្រង់ទ្រាយធំ ដែលការឃ្វាលពួកវាឲ្យស៊ីស្មៅ ត្រូវការផ្ទៃដីគុណនឹង ៤ដង សម្រាប់មួយជំនាន់នៅអាងទន្លេអាម៉ាហ្សូន។ ផ្ទៃដីនេះគ្របបណ្តប់លើផ្ទៃដី ៥៣លាន ហិចតា នៅឆ្នាំ២០១៧ ទល់នឹង ១៤លាន ហិតតា នៅឆ្នាំ១៩៨៥ ហើយនេះគឺ​ជា​ហេតុផល​សំខាន់​នៃការកាប់​បំផ្លាញព្រៃឈើ។ នេះបើយោងតាមគម្រោងការ ប៊ីយ៉ូម៉ាស ដែលប្រមូល​ផ្តុំ​ទៅ​ដោយ​ទិន្នន័យ​វិទ្យាសាស្រ្ត ឬនៃអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់ហិរញ្ញប្បទានដោយ​ប្រទេស ន័រវេស និង​មូលនិធិឯកជន។

អង្គការក្រៅរដ្ឋាភិបាល គ្រីនភីស ប៉ាន​ស្មានថា សកម្មភាពចិញ្ចឹមឃ្វាលសត្វនេះ​ជាអ្នក​ទទួល​ខុស​ត្រូវ ៦៥% នៃការកាប់ឈើនៃតំបន់អាម៉ាហ្សូន ដែលជា​ព្រៃត្រូពិចធំបំផុតនៅលើ​ពិភពលោក ដែលបានបាត់បង់ ២០% នៃរុក្ខជាតិដើមរបស់វា ដែល​ស្មើ​នឹងផ្ទៃដីប្រទេសបារាំង។

 

នៅក្នុងរបាយការណ៍មួយ ដែលចុះកាលបរិច្ឆេទនៅឆ្នាំ២០១៥ លោកម៉ូអាស៊ី ឌីយ៉ាស ហ្វីហូ អ្នក​សិក្សាស្រាវជ្រាវនៃអង្គភាពសាធារណៈប្រេស៊ីលនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ប៉ាន់ស្មានថា ជិតពាក់កណ្តាលនៃដីនៃតំបន់គង្វាលសត្វនៅតំបន់ព្រៃអាម៉ាហ្សូន ត្រូវបានថយ​ចុះ​ និង​កំពុងបន្តថយចុះគុណភាព ដែលប្រែក្លាយជាបាត់បង់ផលិតភាពសម្រាប់សត្វចិញ្ចឹម​តទៅ​មុខ​ទៀត។

ទោះបីជាយ៉ាងណា រុក្ខជាតិសណ្តែកអាចលូតលាស់នៅផ្ទៃដីគង្វាលចាស់ៗ ដែលខូច​គុណភាព។ ប៉ុន្តែគំនិតផ្តួចផ្តើមដើម្បី​ដាំដុះពួកវានៅព្រៃអាម៉ាហ្សូន​ត្រូវបានកម្រិតដោយសារការ​បាត់បង់​​​ការវិនិយោគនៅក្នុងការសិក្សា​ស្រាវជ្រាវអំពីការបំរែបំរួលគ្រាប់ពូជសណ្តែក។ នេះជាការពន្យល់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន​បារាំងដោយលោកហ្សឺរ៉ូនីម៉ូ សានសេវឺរ៉ូ អ្នក​សិក្សា​ស្រាវវិទ្យាសាស្រ្តបរិស្ថាននៅសកលវិទ្យា​ល័យសហព័ន្ធជនបទ នៃទីក្រុង រីយ៉ូ ដឺ ហ្សានឺរ៉ូ ប្រទេសប្រេស៊ីល។ យោងតាមការហាមឃាត់នៅឆ្នាំ២០០៦ មានតែតិច​ជាង ២% នៃដំណាំ​ដូង​ប្រេង​ដែលត្រូវបានដាំនៅតំបន់អាម៉ាហ្សូនមានប្រភពផ្ទាល់មកពីតំបន់ដែល​កាប់ឈើបន្ទាប់​ពីឆ្នាំ​២០០៨។

 

ភាពសម្បូរជីជាតិជាបណ្តោះអាសន្នមានបន្ទាប់ពីភ្លើងឆេះ។ ការថយចុះនៃកន្លែងគង្វាលសត្វ​គ្រាន់​តែ ប៉ុន្មានឆ្នាំ ប៉ុណ្ណោះ ពន្យល់​អំពីភាពខ្សត់ខ្សោយនៃដីដែលខ្វះជីសរីរាង្គ និងផូស្វ័រ ដែល​ជា​ធាតុចាំបាច់ជាពិសេសសម្រាប់​សត្វ​គង្វាល និងកសិកម្ម។ ការបាត់បង់នៃដើមឈើ ដែល​មាន​ផ្ទុកនៅក្នុងពួកវា នូវសារធាតុផូស្វ័រជាច្រើន និងអាចចិញ្ចឹមផ្ទៃដីដោយផ្តល់​សារធាតុចិញ្ចឹម ដោយសារតែការរលាយនៃស្លឹករបស់ដើមឈើ និងកាកសំណល់ផ្សេងៗ បានធ្វើ​ឲ្យ​ខូតខាត​តុល្យភាព​ធម្មជាតិនៃប្រព័ន្ធបរិស្ថាន។ ការប្រើប្រាស់ភ្លើងដើម្បីដុតលើដើមឈើ​ដែល​ត្រូវបាន​គេ​កាប់​រំលំ ឬធ្វើឲ្យចំការមានជីជាតិ ដែលការធ្វើដូច្នេះ ជារឿយៗ មាននៅក្នុងតំបន់សត្វ​ស៊ីស្មៅ ចូលរួមធ្វើឲ្យសំណឹកដីកកើតឡើង ដែលនាំឲ្យទឹកភ្លៀងពាំនាំទៅនូវសារធាតុ​ចិញ្ចឹម។ ដូច្នេះ ការ​កើនឡើងនូវជីជាតិដែលកើតឡើងដោយសារការដុត គឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ នៅ​ក្នុងដំណើរការនៃការកាប់ និងការដុតឈើ ផូស្វ័រក៏​រលាយទៅក្នុងផេះ ដែលប្រតិកម្ម​ដូចជា​អ្នក​ទទួលខុសត្រូវសំខាន់នៃការចង្អុលបង្ហាញអំពី​ផលិត​ភាពដ៏ល្អប្រសើរ​នៅអំឡុង​ពេលប៉ុន្មាន​ឆ្នាំ​ដំបូងបន្ទាប់ពីឈើត្រូវបានកាប់រំលំ”។ ក៏ប៉ុន្តែការថយចុះយ៉ាងរហ័ស​នៃបរិមាណូស្វ័រដែល​រលាយ​​នៅក្នុងដី​នាំទៅដល់ការប្រែប្រួល​បាត់បង់សមត្ថភាពផលិតភាពនៃផ្ទៃដីដាំដុះ”។ នេះគឺជាការបន្ថែមរបស់អង្គការស្រាវជ្រាវ​សាធារណៈ។

ដំណោះស្រាយដ៏មានតម្លៃ។ ភ្លើង​ក៏បំផ្លាញផងដែរនូវគ្រាប់ពូជដើមឈើ ដែលមិនបាន​សម្រប​ខ្លួន​ដើម្បីទប់ទល់ការឆេះដោយចៃដន្យណាមួយ។ នេះគឺអាចកម្រិត​លទ្ធភាពរបស់ព្រៃឈើ​ដែល​នឹងដុះដាលឡើងដោយធម្មជាតិ។ ហើយការដុះដាលឲ្យដូចដើមគឺជាដំណើរការយូរ​ដែល​មានរយៈពេលច្រើនជាង ១សតវត្ស។ លោកសានសឺវឺរ៉ូ បញ្ជាក់ថា ៖ “គ្រាប់ពូជត្រូវបាន​ពាំនាំ​យក​មកដោយពពួកសត្វព្រៃពីតំបន់ជិតៗ ដែលរុក្ខជាតិមិនត្រូវបានប៉ះពាល់។ ប៉ុន្តែនៅខណៈ​ដែល​តំបន់​មួយត្រូវបានឆេះ ហើយព័ទ្ធជុំវិញ​ដោយតំបន់ដែលគេកាប់បំផ្លាញព្រៃឈើ។ ការដុះ​ដាល​​ឡើងវិញនៃព្រៃឈើគឺមិនអាចទៅរួច​ទេ”។

 

ការកាប់បំផ្លាញព្រៃឈើ និងអគ្គីភ័យនៅតំបន់អាម៉ាហ្សូន ជាប្រភពមកពី​​ការរំដោះ​ចេញ​នូវ​បរិមាណ​ដ៏​ធំធេងនៃកាបូន ដែលចូលរួមសម្រាប់ការផ្លាស់ប្តូរអាកាសធាតុ និងបង្កគ្រោះ​រាំង​ស្ងួត។ នេះគឺកាន់តែធ្វើឲ្យពិបាកការលូតលាស់ឡើងវិញនៅ​តំបន់ដែលចុះអន់ថយ និងនាំឲ្យ​មាន​ការ​ខូតខាតសម្រាប់សកម្មភាពកសិកម្មខ្លួនឯងផងដែរ។

វិធីសាស្រ្តដែលសម្របទៅនឹងការដាំដុះ ឬការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី (ដោយការប្រើ​ប្រាស់សត្វឲ្យស៊ីស្មៅ ឬការប្រើប្រាស់ភាពប្លែកៗគ្នានៃស្មៅ) ដែលមាន និងចាប់ផ្តើមត្រូវបាន​អនុវត្ត ប៉ុន្តែជារឿយៗ តែពួកវាមានតម្លៃថ្លៃសម្រាប់ម្ចាស់កម្មសិទ្ធដីតូចៗ នៅខណៈដែល​ការ​ជំរុញ​​ពីរដ្ឋាភិពាលនៅមានកម្រិត។

 

ចំណែកលោកម៉ាកកូស បាកគឺរីត សាស្រ្តាចារ្យនៅវិទ្យាស្ថានជីវវិទ្យាសាស្រ្តនៅសកល​វិទ្យាល័យ សៅ ប៉ូឡូ ព្រមានថា ៖ “យើងនៅឆ្ងាយពីការស្គាល់គ្រប់ពូជ​សត្វនៅក្នុងព្រៃ​ឈើ​អាម៉ាហ្សូន។ ដូច្នេះ​ការ​រលត់រលាយរបស់​វា​តំណាងឲ្យការបាត់បង់ដ៏ធំសំបើមនៃបេតិកភណ្ឌ​ធម្មជាតិ។ យើងនឹង​មិន​អាច​ទទួលបានចំណីអាហារ​ថ្មីៗ សម្ភារៈប្លែក និងថ្នាំពេទ្យផងដែរ។”

Add new comment

9 + 5 =

Please wait while the page is loading