សក្ខីភាព៖ អ្នកស្រី ឈុន​ សុវណ្ណ

ដោយព្រះហទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ «ធ្វើអោយជីវិតជាគ្រឹស្តបរិស័ទរប់សខ្លួនអាចរស់នៅជាមួយប្អូនបងដែលមានជំនឿលើសាសនាផ្សេងពីគ្នាក្នុងសង្គមយ៉ាងសុខសាន្ត ព្រមជាមួយការទំនាក់ទំនងគ្នាយ៉ាងជិតស្និត ជាហេតុនាំអោយខ្លួនជាគ្រឹស្តបរិស័ទតែងតែបង្ហាញវត្តមានក្នុងកម្មវិធីបុណ្យរ

សក្ខីភាព អ្នកស្រី ឈុន សុវណ្ណរា

អ្នកស្រី ឈុន សុវណ្ណារា មានវ័យ៦៣ ឆ្នាំ ជាគ្រួសារគ្រឹស្តបរិស័ទដែលមានកូនប្រុសស្រីចំនួន៦នាក់ ស្រី២នាក់ ប្រុស៤នាក់ រស់នៅក្នុងទីក្នុងទៅក្រុងភ្នំពេញ ក្នុងសង្ដាត់លេខ១ ក្បែព្រះវិហាព្រះមាតា ដែលសព្វថ្ងៃនេះជាមណ្ឌលសុខភាពដូនពេញ និងប្តីបានស្លាប់ចោលជាង១៩ឆ្នាំកន្លងមកហើយ។ ស្រ្តីមេម៉ាយកូនស្រីប្រុសក្នុងបន្ទុកចំនួន៤នាក់រូបនេះបានអោយដឹងថា «ខ្លួនជាមានជំនឿលើសាសនាកាតូលិកតពីដូនតា ជាហេតុបណ្តាលអោយគាត់ខ្លាយខ្លួនជាគ្រឹស្តបរិស័ទទាំងតែពីតូចព្រមជាមួយជំំនឿយ៉ាងម៉ុតមាំទៅលើព្រះជាម្ចាស់ ដោយសេចក្តីសង្ឃឹមជានិច្ច​ ហើយជំនឿនេះហើយ ដែលជួយអោយខ្លួនមានជីវិតរស់រៀនមកដល់សព្វថ្ងៃនេះ ដោយបានឆ្លងកាត់សម័យកាដ៏ជូចត់ប្រល័យពួជសាសពលពត»។

         គ្រឹស្តបរិស័ទវ័យ៦៣ឆ្នាំរូបនេះបានបន្តថា៖ ដោយបានទទួលការអប់រំអោយចេះបង្ហាញពីសេចក្តីស្រលាញ់ទៅមនុស្សទូទៅ មិនប្រកាន់ពូជសាស សាសនា និងពណ៍សំបរ ដែលព្រះសហគមន៍បានបង្រៀន នាំអោយខ្លួនតែងតែបង្ហាញគ្រប់សកម្មភាពបញ្ជាក់ថាខ្លួនជាមានជំនឿលើគ្រឹស្តសាសនាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។  ដោយព្រះហទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ «ធ្វើអោយជីវិតជាគ្រឹស្តបរិស័ទរប់សខ្លួនអាចរស់នៅជាមួយប្អូនបងដែលមានជំនឿលើសាសនាផ្សេងពីគ្នាក្នុងសង្គមយ៉ាងសុខសាន្ត ព្រមជាមួយការទំនាក់ទំនងគ្នាយ៉ាងជិតស្និត ជាហេតុនាំអោយខ្លួនជាគ្រឹស្តបរិស័ទតែងតែបង្ហាញវត្តមានក្នុងកម្មវិធីបុណ្យរបស់បងប្អូនដែលមានជំនឿសាសនាផ្សេងគ្នាជាញឹកញាប់»។

អង្គុយនៅលើកៅអីមួយធ្វើពីឈើ ក្នុងសម្លៀកបំពាក់សមរម្យ អ្នកស្រី សុណ្ណារា បានអោយដឹងថា៖ ដោយមានខ្លួនមានជំនឿលើសាសនាកាតូលិកតពីដូនតា និងទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីតូច កាលពីដើមឡើយពាក្យថាជីវិតថ្មីក្រោយពីជ្រមុជទឹកក្លាយជាគ្រឹស្តបរិស័តគឺមិនដឹងមានន័យបែបណានោះទេ។ «តែក្រោយពីពេញវ័យដឹងក្តី និងបានឆ្លងកាត់ភាពជូចត់នៃជីវិត ក្នុងសម័យពលពត ទើបដឹងថាជំនឿ និងជីវិតថ្មីដែលទទួលបាននោះគឺ ធ្វើគាត់អាឆ្លងកាត់ភាពលំបាក់ ព្រមជាមួយសេចក្តីសុខ ដែលព្រះជាម្ចាស់បានថែរក្សាកន្លងមក»។

ជាគ្រឹស្តបរិស័ទមួយរូបដែលតែងតែផ្សារភ្ជាប់ជីវិត យ៉ាងជិតស្និតជាមួយព្រះជាម្ចាស់ ស្រ្តីមេម៉ាយកូន៤នាក់ បានព្យាយាមចញ្ចឹមកូនតែម្នាក់ឯងជាង១៩ឆ្នាំ ដោយប្តីបានស្លាប់ចោលបានបន្ថែមថា៖ ខ្លួនកើតក្នុងគ្រួសារគ្រឹស្តបរិស័ទ ជារៀងរាល់ពេលតែងតែឃើញក្រុមគ្រួសារអធិដ្ឋាន សូត្រផ្គាំ និងចូលរួមអភិបូជាជាប្រចាំនោះ ហើយអ្នកស្ត្រីតែបានចូលរួមជាមួយគ្រួសារតាំងពីចូចបានក្លាយទៅជាទំលាប់។ គាត់បន្ថែមទៀតថា៖ «ហើយរហូតមកទល់សព្វថ្ងៃនេះក៏ចឹង អ្នកស្រីតែងតែអធិដ្ឋាន និងចូលរួមអភិបូជាជានិច្ច្ ព្រោះសកម្មភាពទាំងនេះគឺជាការផ្សារភា្ជប់ទំនាក់ទំនងជាមួយនិងព្រះជាម្ចាស់ ដើម្បីជួយអោយជំនឿយើងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។  អ្នកស្រីលើកឡើងថា ក្រោមពេលអធិដ្ឋានធ្វើចិត្តធូស្រាល និងមានសេចក្តីសង្ឃឹមក្នុងជីវិត»។

នាយាយតាំងមានជំនឿយ៉ាងម៉ុតមាំ ស្រ្តីមេម៉ាវ័យ៦៣ឆ្នាំរូបនេះបានរៀបរាប់បញ្ជាក់ថា៖ ក្នុងជីវិតគ្រឹស្តបរិស័ទរបស់ខ្លួន និងខិតខំផ្សព្វផ្សាយតំណឹងល្អទៅមនុស្សទូទៅដើម្បីអោយបងប្អូនទាំងនោះបានស្គាល់អំពីរព្រះហទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់។

 

 

 

Add new comment

13 + 3 =

Please wait while the page is loading