ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យដើររួច

ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យដើររួច

អត្ថបទគម្ពីរម៉ាថាយ៩,១-៨

 

ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យដើររួច

 

 បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុងរបស់ព្រះអង្គវិញ។

 

 ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។

 

 ពួកបណ្ឌិតខាងវិន័យខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។

 

 ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ?

 

 បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?

 

 ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។

 

 អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។

 កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។

ខាងក្រោមអត្ថាធិប្បាយគម្ពីររបស់លោកបូជាចារ្យហ្វ្រង់ស្វ័រ  អេមេល្សដាល៖

 

Add new comment

9 + 3 =

Please wait while the page is loading