សិស្សានុសិស្សសាលាបឋមសិក្សានគរក្រៅ ចំនួន ៣០នាក់ នាថ្ងៃទី១៥ ធ្នូ បានហ្វឹកហាត់គូររូបប្រាសាទនិងចម្លាក់ នៅប្រាសាទបាយ័ន។ ការគូរគំនូរនេះរៀបចំឡើង ក្នុងគោលបំណង បញ្រ្ជាបអំពីតម្លៃនៃមរតកវប្បធម៌ ដល់ក្មេងៗនៅកម្រិតបឋមសិក្សា ដែលមានឪពុកម្តាយ តាយាយ បម្រើការក្នុងការដ្ឋានអភិរក្សនិងជួសជុលនៅក្នុងស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។