កុមារកម្ពុជា មានបញ្ហាប្រឈមនឹងសុខភាពអ្វីខ្លះ?

ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងវិវត្តន៍ទៅរកការកើនឡើងនៃកំដៅ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់​ស្តែងក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម​ កំពុងបង្ហាញថា កើនឡើងកំដៅ ចាប់ពី៤០ ទៅ៤២អង្សាសេ។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញផងដែរថា នៅក្នុងឆ្នាំ២០១៧កន្លងមក កុមារកម្ពុជា មានបញ្ហាប្រឈមសុខភាពផ្សេងៗគ្នា ដូចជា រាគ ក្អក ក្តៅខ្លួន និងជំងឺដែរបង្កឡើងដោយពពួកវីរ៉ុស ជាពិសេសនៅក្នុងរដូវក្តៅ។

វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ នៃមន្ទីរពេទ្យកុមារ រាជធានីភ្នំពេញ លោក សំ ស៊ីណាតបាន​ឱ្យថា កុមារនៅកម្ពុជាភាគច្រើនប្រឈមមុខនឹងជំងឺជាច្រើនដូចជា ផ្តាសាយ ជំងឺគ្រុនឈាមជាដើម។

តាមរយៈបទពិសោធរបស់វេជ្ជបណ្ឌិតខាងលើ កត្តាចម្បងជាច្រើនដែលនាំអោយកុមារកម្ពុជា មានបញ្ហាសុខភាព ទាក់ទងនឹងរបបអាហារ និងតាមរយៈការរស់នៅ។ ការទទួលទានអាហារ ប្រសិនបើកុមារទទួលទានទឹកអោយបានច្រើន នឹងផ្លាស់ប្តូររបៀបរស់នៅ កុមារអាចការពារ ពីជំងឺទាំងនេះបាន។

លោក វេជ្ជបណ្ឌិត ឯកទេសកុមារ ខាងលើបន្ថែមថា៖ «ជំងឺទាំងនេះ មិនមែនត្រឹមតែកើតមាននៅក្នុងប្រទេសកម្ពុជា នោះទេ វាសឹងតែកើតមាននៅទូទាំងពិភពលោក ដោយសារតែកុមារទាំងនោះ ទទួលទានអាហារដែលមានសារធាតុខ្លាញ់ច្រើនពេក មិនសូវបានធ្វើលំហាត់បា្រណក៏ជាកត្តាដែលធ្វើអោយគាត់មានបញ្ហាជំងឺទាំងនេះដែរ»។

វេជ្ជបណ្ឌិតសំ ស៊ីណាតបានបន្ថែមថា ប្រសិនបើកុមារមានរោគសញ្ញានៃជំងឺ អាណាព្យាបាល ត្រូវផ្លាស់ប្តូររបបអាហារ​ និងការរស់នៅរបស់កុមារ។ ឧទាហរណ៍ កូនមានកាកើនកំដៅ មិនអាចទទួលទានអាហារបាន​ អាណាព្យាបាលត្រូវប្រញាប់ នាំកូនមកមន្ទីរពេទ្យនៅជិតខ្លួនជានិច្ច។

លោក វេជ្ជបណ្ឌិត សំ ស៊ីណាត បានអំពាវនាវថា៖ «ដើម្បីកុំអោយកើតជំងឺទាំងនេះ សូមអាណាព្យាបាល ឪពុកម្តាយ ប្រកាន់ភ្ជាប់ នូវរបបអាហារ ការរស់នៅស្អាត ដោយលាងដៃជាមួយសាប៊ូជាប្រចាំ និងអញ្ជើញមកមន្ទីរពេទ្យ ដើម្បីតាមដានសុខភាពកូន ឬចាក់វ៉ាក់សាំង ដើម្បីការពារជំងឺទាំងនោះឱ្យបាន​ត្រឹមត្រូវ»៕

Add new comment

4 + 2 =

Please wait while the page is loading